ស្ថានភាពលើឧបទ្វីបកូរ៉េបន្តប្រព្រឹត្តទៅដ៏ស្មុគស្មាញ

(VOVworld) – នាថ្ងៃទី ២៩ មិនា ​ថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong Un បានបញ្ជា
ឲ្យបណ្ដាអង្គភាពកងទ័ពកាំជ្រួចត្រៀមខ្លួនជាស្រេចវាយប្រហារទៅលើបណ្ដាមូលដ្ឋាន
យោធារបស់អាមេរិកប្រចាំនៅកូរ៉េខាងត្បូងនិងក្នុងតំបន់ប៉ាស៊ីហ្វិក។ នេះគឺជាប្រតិកម្ម
របស់ព្យុងយ៉ាង បន្ទាប់ពី អាមេរិកបញ្ជូនយន្ហោះទម្លាក់គ្រប់ បែក B-2 ទៅកាន់ឧបទ្វីប
កូរ៉េ។ កាយវិការនេះធ្វើឲ្យស្ថានភាពនៅឧបទ្វីបកូរ៉េ កើតតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ។ តាមទីភ្នាក់ងារសារព័ត៌មានមជ្ឃឹមរបស់  ស.ប.ប.ក. KCNA បានឲ្យដឹងថា៖ ស.ប.ប.ក. ចោទប្រកាន់អាមេរិកមាន ឧបាយកលឈ្លានពានប្រទេសនេះ។ ដោយហេតុនេះ ព្យុងយ៉ាងត្រូវមានទង្វើ ឆ្លើយតបតវិញ៕

ប្រៀបខ្លាំងរបស់សម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូងគឺជាកូនសោរសំដៅរក្សាស្ថិរភាព
លើឧបទ្វីបកូរ៉េ។ សេចក្តីថ្លែងការនេះត្រូវបាននាំចេញ ក្នុងការចរចារតាមទូរសព្ទ រវាងរដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក លោក Chuck Hagel ជាមួយសមភាគីកូរ៉េ
ខាងត្បូង លោក Kim Kwan-jin នាថ្ងៃទី ២៨ មិនា។ អ្នកនាំពាក្យនៃមន្ទីបញ្ជកោណ
លោក George Little បានឲ្យដឹងថា៖ រដ្ឋមន្ត្រីទាំង ២ រូបបានពិភាក្សាអំពីភាពតានតឹង
លើឧបទ្វីបកូរ៉េដែលកំពុងឡើង ជណ្តើ ព្រមទាំង ផែនការដាក់ពង្រាយប្រព័ន្ធកាំជ្រួច
របស់អាមេរិក ជាដើម។ រដ្ឋមន្ត្រីការពារប្រទេស Hagel បានអះអាងជាថ្មីម្តងទៀតនូវ
គោលជំហររបស់ អាមេរិកក្នុងការជួយឧបត្ថម្ភកូរ៉េខាងត្បូងទប់ទល់នឹងរាល់ការគំរាម
កំហែងពីភាគី ស.ប.ប.ក.។ នាថ្ងៃដ៏ដែល រដ្ឋាភិបាលអាមេរិកបានបញ្ជូនយន្តហោះ
ទម្លាក់គ្រប់ បែក B-2 Spirit ចំនួន ២ គ្រឿងទៅកាន់កូរ៉េខាងត្បូង បន្ទាប់ពី ព្យុងយ៉ាង
កាត់ផ្តាច់ខ្សែទូរសព្ទ hotline យោធាជាមួយកូរ៉េខាងត្បូង៕


ប្រតិកម្មទៅវិញ

ផ្សេងៗ