ស្ថានភាពសេដ្ឋកិច្ចសង្គមនៃប្រទេសវៀតណាមក្នុងឆ្នាំ២០១៨ជា “ផ្ទាំងគំនូរស្អាតពេញលេញ”

(VOVWORLD) - សមាជិកសភាភាគច្រើនបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះលទ្ធ ផលសេដ្ឋកិច្ចសង្គមដែលប្រទេសជាតិសម្រេចបានក្នុងឆ្នាំ២០១៨ ដែលក្នុងនោះ កំណើន GDP សម្រេចបានចំនួន៧,០៨% ជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៨មក។
ស្ថានភាពសេដ្ឋកិច្ចសង្គមនៃប្រទេសវៀតណាមក្នុងឆ្នាំ២០១៨ជា “ផ្ទាំងគំនូរស្អាតពេញលេញ” - ảnh 1សមាជិកសភាលោក Be Minh Duc នៃខេត្ត Cao Bang ថ្លែងនៅសម័យប្រជុំ (រូបថត៖ quochoi.vn) 

  នាថ្ងៃទី៣០ ខែឧសភា ដែលជាថ្ងៃធ្វើការទី៩នៃសម័យប្រជុំលើកទី៧ រដ្ឋ សភានីតិកាលទី១៤ រដ្ឋសភាវៀតណាមបានពិភាក្សានិងវាយតម្លៃបំពេញបន្ថែម ចំពោះលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋឆ្នាំ ២០១៨ ស្ថានភាពអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋចាប់ពីដើមឆ្នាំ ២០១៩មក។ សម័យពិភាក្សានេះត្រូវបានផ្សាយដោយផ្ទាល់តាមរយៈបណ្ដាញ ឃោសនាមហាជនដើម្បីអោយអ្នកបោះឆ្នោតនិងប្រជាជនទូទាំងប្រទេសអាច តាមដាន។

        សមាជិកសភាភាគច្រើនបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះលទ្ធ ផលសេដ្ឋកិច្ចសង្គមដែលប្រទេសជាតិសម្រេចបានក្នុងឆ្នាំ២០១៨ ដែលក្នុងនោះ កំណើន GDP សម្រេចបានចំនួន ៧,០៨% ជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៨មក។ សមាជិកសភាលោក Be Minh Duc នៃខេត្ត Cao Bang បានលើកមតិថា៖

        “លទ្ធផលសេដ្ឋកិច្ចគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំងណាស់។ យើងបាន រក្សារឹងមាំនូវខឿនសេដ្ឋកិច្ចឯករាជ្យម្ចាស់ការ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាស្ថិរ ភាពនយោបាយនិងបរិយាកាសសន្តិភាព ហើយឋានៈរបស់វៀតណាមលើឆាក អន្តរជាតិក៏ត្រូវបានលើកកំពស់ផងដែរ។ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩ សេដ្ឋ កិច្ចបន្តមានកំណើនល្អដែរ។ អ្នកបោះឆ្នោតបានវាយតម្លៃថា រាល់លទ្ធផលនេះគឺ អាស្រ័យដោយមានការបញ្ជាណែនាំយ៉ាងប្ដូរផ្ដាច់ប្រកបដោយនវានុវត្តភាពរបស់ រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ការខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោបាយ ទាំងមូលនិងប្រជាជនទូទាំងប្រទេស”។

        នៅសម័យពិភាក្សានេះដែរ មានបញ្ហាផ្សេងជាច្រើនត្រូវបានសមាជិកសភា និយាយដល់ដូចជា៖ ដំណោះស្រាយផ្ទេរប្ដូរគ្រួសារធ្វើផលិតកម្មអាជីវកម្មក្លាយ ទៅជាសហគ្រាសដើម្បីឆ្ពោះទៅរកគោលដៅមានសហគ្រាសចំនួន១លានអង្គ ភាពនាឆ្នាំ២០២០ ការគ្រប់គ្រងតម្លៃទីផ្សារ សុវត្ថិភាពព័ត៌មាននិងសន្តិសុខ បណ្ដាញ ដំណោះស្រាយធានាកំណើនប្រកបដោយចីរភាព លើកកំពស់ទិន្នផល និងគុណភាពរបស់ពលករ ដំណោះស្រាយធានាតុល្យភាពថវិការដ្ឋ និងធានា សណ្ដាប់ធ្នាប់ សន្តិសុខសង្គមជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ