ស្ថានភាពសេដ្ឋកិច្ច សង្គមរបស់វៀតណាមមានការប្រែប្រូលសកម្ម
(VOV WORLD) /  
Vovworld-ក្នុងរយះពេល២ថ្ងៃគឺថ្ងៃទី២៧និងទី២៨សីហា នាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Tan Dung បានធ្វើអធិបតី កិច្ចប្រជុំប្រចាំខែសីហា។បណ្តសសមាជិក
សមាជិការដ្ឋាភិបាលឯកភាពជាមួយការវាយតំលៃរបស់គ្រប់ក្រសួងស្ថាប័នផ្នែកអំពី
ការអនុវត្តវិធានការនានានសរដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីបានជាស្ថានភាពសេដ្ឋកិច្ច
សង្គមមានការប្រែប្រូលសកម្មតំលៃប្រាក់ឧស្សហកម្មក្នុងរយះពេល៨ខែកន្លងទៅ
កើន៥,៣%និងតំលៃប្រាក់នាំចេញកើនជិត១៥%ប្រៀបនឹងរយះពេលដូចគ្នាពីឆ្នាំទីមិញ។
លោក Nguyen Tan Dungបានសំណូមពរគ្រប់ក្រសួងស្ថាប័ននិងតំបន់អនុវត្តគោលដៅរក្សា
ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចទប់ស្កាត់អតិផរណា រក្សាកំណើននិងធានាសុខុមាលភាពសង្គមល។
ល។លោកNguyen Tan Dungគូសបញ្ជាក់ថា៖” ខ្ញុំសំណូមពរគ្រប់ក្រសួងស្ថាប័ននិងតំបន បន្ត ទប់ស្កាត់អតិផរណានៅកំរិត៧%។ពីឥឡូវនេះតទៅតំលៃសាំងប្រេងត្រូវអនុវត្តតាមយន្តការ
ទីផ្សារ។និងនាខែកញ្ញាគឺតំលសសេវាកម្មសុខាភិបាលជាដើម។ “លោកNguyen Tan Dungបាន
ស្នើគ្រប់ក្រសួងស្ថាប័ននិងតំបន់បន្តអនុវត្តបណ្តាវិធានការដែលបានដាក់ចេញជំរុញល្បឿន
សាងសង់និងរំសាយទុនODA និងដោះស្រាយការលំបាកអោយផលិតកម្មអាជីវកម្ម។ល៕
-VOV WORLD