ស្ថានភាពអស្ថិរភាពនៅតំបន់ភាគខាងកើតអ៊ុយក្រែនឡើង ជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ


ស្ថានភាពអស្ថិរភាពនៅតំបន់ភាគខាងកើតអ៊ុយក្រែនឡើង ជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1
ស្ថានភាពអស្ថិរភាពនៅតំបន់ភាគខាងកើតអ៊ុយក្រែនឡើង ជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ
 (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១២ មេសា ជនប្រដាប់អាវុធរាប់សិបនាក់បានទន្ទ្រាន
កានកាប់ ទីស្នាក់ការរបស់រដ្ឋអំណាចនិងកំលាំងប៉ូលីសនៅទីរួមស្រុក Slavyansk
 ភាគខាង​កើតអ៊ុយក្រែន។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកនៃរដ្ឋាភិបាលបណ្តោះអាសន្ត
អ៊ុយក្រែន លោក Arsen Avakov បានប្រកាសនឹងមានវិធានការជាក់ស្តែងរឹងមាំ
ចំពោះសកម្មភាព ពោលខាងលើ។ រដ្ឋមន្ត្រីការបរទេសស្តីទីអ៊ុយក្រែន លោក
 Andrii Deshchytnia បានដំណើរការចរចារតាមទូសព្ទជាមួយរដ្ឋមន្ត្រីការបរទេស
រុស្ស៊ី លោក Sergei Lavrov ដើម្បីពិភាក្សាអំពីបញ្ហានេះ។ ប៉ុន្តែ រុស្ស៊ីបានបដិសេធ
ការជួយឧបត្ថម្ភបណ្ដាជនប្រដាប់ អាវុធពោលខាងលើ។ គិតដល់ពេលនេះ រុស្ស៊ីអះអាងនូវគោលការណ៍មុនក៏ដូចជា ក្រោយរបស់ខ្លួនគឺមិនរួមបញ្ចូល
តំបន់អាគ្នេយ៍របស់អ៊ុយក្រែន ដោយសារ ប្រការនេះដើរផ្ទុយទៅនឹងផលប្រយោជន៍
សារវ័ន្តរបស់សហព័ន្ធរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ