ស្ថាប័ននិងសហគ្រាសចូលរួមដៃគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19
(VOVWORLD) - មានអង្គភាពចំនួន ១៧ ដែលតំណាងឲ្យអង្គការនិងអង្គភាពអាជីវកម្ម និងធនាគារ ចំនួន ១៥ បានចុះបញ្ជីដើម្បីគាំទ្រដល់ការបង្ការនិងប្រឆាំងនឹងជំងឺ Covid-19 តាមរយៈគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដោយមានទឹកប្រាក់សរុបជាង ២៣៥ ពាន់លានដុង (ស្មើនឹង ១០ លានដុល្លារអាមេរិក)។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc គាំទ្រការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid19 (រូបថត៖ vov.vn) |
ជួយជ្រោមជ្រែងការអំពាវនាវរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នៅឯពិធីបំផុសចលនាប្រជាជនទាំងមូលបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នាថ្ងៃទី ១៧ ខែមិនារហូតមកដល់ពេលនេះ មានអង្គភាពចំនួន ១៧ ដែលតំណាងឲ្យអង្គការនិងអង្គភាពអាជីវកម្ម និងធនាគារ ចំនួន ១៥ បានចុះបញ្ជីដើម្បីគាំទ្រដល់ការបង្ការនិងប្រឆាំងនឹងជំងឺ Covid-19 តាមរយៈគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដោយមានទឹកប្រាក់សរុបជាង ២៣៥ ពាន់លានដុង (ស្មើនឹង ១០ លានដុល្លារអាមេរិក)។ លោកស្រី Truong Thi Ngoc Anh អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានអះអាងថា៖
« នេះគឺជាធនធានដ៏ធំធេងមួយ ដើម្បីជួយទ្រទ្រង់ដល់ក្រុមគ្រូពេទ្យ ដែលធ្វើការដោយផ្ទាល់ក្នុងការព្យាបាលឬធ្វើការនៅតំបន់ដាក់ឲ្យនៅដាច់ដោយឡែក ក៏ដូចជាបង្កើតធនធាន ដើម្បីជួយឧបត្ថម្ភក្នុងការទិញឧបករណ៍បរិក្ខាសុខាភិបាល ដើម្បីផ្តល់សេវាកម្មថែទាំសុខភាពសម្រាប់ការបង្ការ និងប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។ ម្យ៉ាងវិញទៀត ក៏ជាថវិកាដើម្បីផ្តល់ជំនួយបន្ថែមទៀតដល់បុគ្គលនិងគ្រួសារជួបការលំបាកដោយសាររងផលប៉ះពាល់នៃជំងឺ Covid-19 ដែលត្រូវដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីជួយឱ្យពួកគេមានជីវភាពរស់នៅស្ថេរភាពជាបណ្តោះអាសន្ន និងនឹងនរចិត្តជំនះពុះពារជំងឺឆ្លងនេះ»៕