ស្ថាប័នសវនកម្មវៀតណាមនិងកូរ៉េខាងត្បូងចែករំលែកបទពិសោធន៍ និងឱកាសសហប្រតិបត្តិការ
(VOVWORLD) - នាថ្ងៃទី ២០ ខែកញ្ញា លោក Ho Duc Phoc អគ្គសវនកររដ្ឋវៀតណាម ប្រធានគណចាត់តាំងមហាសន្និបាត ASOSAI ១៤ និងជាប្រធាន ASOSAI អាណត្តិ ២០១៨ - ២០២១ មានជំនួបចរចាជាមួយលោក Choe Jeahyoung អគ្គលេខាធិការ ASOSAI និងជាប្រធានគណកម្មការអធិការកិច្ច និង សវនកម្ម កូរ៉េខាងត្បូង។
លោក Ho Duc Phoc អគ្គសវនកររដ្ឋវៀតណាម ប្រធានគណចាត់តាំងមហាសន្និបាត ASOSAI ១៤ មានជំនួបចរចាជាមួយលោក Choe Jeahyoung អគ្គលេខាធិការ ASOSAI និងជាប្រធានគណកម្មការអធិការកិច្ច និង សវនកម្ម កូរ៉េខាងត្បូង |
នៅទីនេះ លោក Ho Duc Phoc អគ្គសវនកររដ្ឋវៀតណាម បានចាត់ទុកថា នាពេលខាងមុខ ភាគីទាំងពីរ អាចបង្កើន កិច្ច សហប្រតិបត្តិការ សវនកម្ម លើវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា ដូចជា សវនកម្មបច្ចេកវិទ្យាព័ត៌មាន ឬសវនកម្មបរិស្ថាន។ តាមលោក Ho Duc Phot ថា វៀតណាមកំពុងកសាងយុទ្ធសាស្រ្តអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤០ ដូច្នេះចង់ចែករំលែកបទពិសោធន៍សវនកម្មលើបញ្ហានេះ។
“យើងខ្ញុំមានបំណងចង់សហប្រតិបត្តិការជាមួយភាគីកូរ៉េខាងត្បូងលើវិស័យមួយចំនួន ដូចជា សវនកម្មបច្ចេកវិទ្យា ព័ត៌មាន និងសវនកម្មបរិស្ថាន។ យើង ខ្ញុំ សង្កេតឃើញថា សវនកម្មបច្ចេកវិទ្យា ព័ត៌មាន និងប្រព័ន្ធ បច្ចេកវិទ្យា ព័ត៌មាន របស់កូរ៉េខាងត្បូងមានការអភិវឌ្ឍយ៉ាងខ្លាំង។ នាបច្ចុប្បន្នវៀតណាមកំពុងខិតខំប្រឹងប្រែងក្នុងការជំរុញ និងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសវនកម្ម បច្ចេកវិទ្យាព័ត៌មាន។ យើងខ្ញុំមានបំណងចង់ផ្លាស់ប្ដូរគណប្រតិភូសវនកម្មទៅវិញទៅមកជាមួយកូរ៉េខាងត្បូង ដើម្បីរៀនសូត្របទពិសោធន៍ផងដែ”រ។
ចំណែកខ្លួនវិញ លោក Choe Jeahyoung អគ្គលេខាធិការ ASOSAI និងជាប្រធានគណកម្មការអធិការកិច្ច និង សវនកម្មកូរ៉េខាងត្បូងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លា ក៏ដូចជាសក្តានុពលអភិវឌ្ឍន៍របស់វៀតណាម ក្នុងនោះមានការរួមវិភាគទានរបស់សវនកម្មរដ្ឋវៀតណាម។ លោក Choe Jeahyoung បន្តថាភាគីកូរ៉េខាងត្បូងនឹងបញ្ជូនអ្នកជំនាញការមកវៀតណាម ដើម្បីជួយសវនកម្មរដ្ឋវៀតណាមកសាងសមត្ថភាពរបស់សវនករ ក៏ដូចជាជួយឧបត្ថម្ភវៀតណាមលើវិស័យសវនកម្ម ដែលមានតម្រូការផងដែរ៕