ស្ថិរភាពតំលៃមុខទំនិញបំរើបុណ្យតេតប្រពៃណីឆ្នាំមមីឆស័ក

ស្ថិរភាពតំលៃមុខទំនិញបំរើបុណ្យតេតប្រពៃណីឆ្នាំមមីឆស័ក - ảnh 1
ស្ថិរភាពតំលៃមុខទំនិញបំរើបុណ្យតេតប្រពៃណីឆ្នាំមមីឆស័ក (cafef.vn)

        Vovworld-ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា កម្មវិធី​ស្ថិរ
ភាព​​តំលៃ​ក្នុង​ឱកាសបុណ្យតេតប្រពៃណីឆ្នាំមមីឆស័ក២០១៤មានចំណុចថ្មីជា​
ច្រើន។​ ឆ្នាំនេះកម្មវិធីនឹងជួយឧបត្ថម្ភសំរាប់មុខសញ្ញាចំនួន៣គឺអ្នកផលិត អ្នក​
ចែក​ចាយនិង​អង្គភាព​អាជីវកម្មដឹកជញ្ជូន។ រួមជាមួយនោះ បណ្ដាកន្លែងលក់​
ទំនិញ​ស្ថិរភាព​​តំលៃ​មិនត្រឹមតែបំរើមុននិងក្នុងបុណ្យតេតប៉ុណ្ណោះទេ ថែមទាំង
អូស​បន្លាយ​ដល់​ក្រោយបុណ្យតេតទៀតផងដើម្បីធានាស្ថិរភាពតំលៃចីរភាព។
លោក Chu Xuan Kien អគ្គនាយករងអគ្គក្រុមហ៊ុនពាណិជ្ជកម្មហាណូយ (Hapro)
អង្គភាពមួយក្នុង​ចំណោមអង្គភាពសន្យាអនុវត្តការដាក់លក់ទំនិញចល័តរាប់រយ
នៅ​ដំបន់​ជាយក្រុង​ហាណូយក្នុងឱកាសបុណ្យតេតឆ្នាំមមីឆស័កបានឲ្យដឹងថា៖

         “អគ្គក្រុមហ៊ុនត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុងជួយឧបត្ថម្ភចំនួន
ទុនប្រមាណ១២៦ពាន់លានដុងដើម្បីត្រៀមរៀបចំសំរាប់កម្មវិធីស្ថិរភាពតំលៃ
នៃមុខទំនិញចាំបាច់ចំនួន៧។​ ដល់ឥឡូវនេះយើងខ្ញុំបានត្រៀមរៀបចំទំនិញ
ស្ថិរភាពតំលៃ​បានប្រមាណ២សែនលានដុង។ ក្រៅពីនោះបរិមាណទំនិញបំរើក្នុង
បុណ្យតេតជាង​១លានលានដុងបានត្រៀមរៀបចំរួចរាល់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ