សិទ្ធិមនុស្សវៀតណាមមិនអាចផ្អែកទៅលើព័ត៍មានខុសឆ្គងបានឡើយ
(VOV)_ដូចជាព័ត៍មានបានជូនដំណឹង នាថ្ងៃទី១៩មេសា ក្រសួងការបរទេស
អាមេរិក បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្ដីពីស្ថានភាពសិទ្ធិមនុស្ស លើទូ
ទាំង ពិភពលោក ដែលក្នុងនោះមានវៀតណាម។ មុននោះ សភាអឹរ៉ុបក៏បានពិ
ភាក្សានិង នាំចេញសេចក្ដីសម្រេចចិត្ត ស្ដីពីសភាពការណ៍សិទ្ធិមនុស្សនៅវៀត
ណាម។ តាមនោះ គេបាននាំចេញបណ្ដាការចោទ ប្រកាន់ចំពោះវៀតណាម អំពី
សេរីភាពខាង និយាយស្ដី សេរីភាពសារព័ត៍មាន និងសេរីភាព internet។ ឆ្លើយ
សម្ភាសន៍ របស់ អ្នកយកព័ត៍មាននៃវិទ្យុសម្លេង វៀតណាម លោក Nguyen Thanh
Son -ប្រធានការិយាល័យប្រចាំការសិទ្ធិ មនុស្សវៀតណាម បានចាត់ទុកថា÷ នេះគឺ
ជា បណ្ដាការចោទប្រកាន់ខ្វះបរានុម័ត្ត ផ្អែកទៅលើបណ្ដាព័ត៍មានខុសឆ្គង់អំពីស្ថាន ភាពសិទ្ធិមនុស្សនៅវៀតណាម÷
“ បណ្ដាប្រការដែលគេនាំចេញគឺខ្វះបរានុម័ត្ត ជ្រៀតជ្រែងចូលក្នុងកិច្ចការ ផ្ទៃក្នុងរបស់វៀតណាម ដើរផ្ទុយទៅនឹងនិន្នាការទំនាក់ទំនង រវាងវៀត ណាមជា
មួយ EU និងអាមេរិក។ បណ្ដារបាយការណ៍របស់គេ ផ្អែកទៅលើ បណ្ដាព័ត៍មាន
ខុស ឆ្គង់ មិនផ្អែកទៅស្ថានភាពជាក់ស្ដែងនៅវៀតណាម។ យើងខ្ញុំ ក្នុងថានះជា ការិយាល័យប្រចាំការ ជួយរដ្ឋាភិបាលវៀតណាម ធានាសិទ្ធិមនុស្សនៅក្នុងប្រទេស ប្តេជ្ញាចិត្តប្រឆាំងជំទាស់ខ្លឹមសារខុសឆ្គង់ ទាំងស្រុង និងការបំប្លែងការពិតអំពីសិទ្ធិ មនុស្សនៅវៀតណាម នាសព្វថ្ងៃ។”
លោក Nguyen Thanh Son ក៏បានអោយដឹងថា÷ច្បាប់វៀតណាម បាន កំណត់ ច្បាស់លាស់ អំពីការធានាសិទ្ធិមនុស្ស អំពីការនិយាយស្ដី សេរីភាព ជួបប្រជុំ សេរី
ភាព Internet ។ ជាក់ស្ដែងគឺ នាបច្ចុប្បន្ន វៀតណាមបាន មាន កាសែតក្រដាស់ចំនួន
៧០០ កាសែត Online ជាង១០០០ និង អ្នកប្រើប្រាស់ Internet ចំនួនជាង ៣១លាន
នាក់។ បណ្ដាតួរលេខនេះ បានឆ្លុះបញ្ជាំងថា÷ នៅវៀតណាមគ្មានការរារាំងអំពីការ និយាយស្ដី ឬ Internet ទេ៕