សាធារណៈមតិក្នុងស្រុកនិងអន្តរជាតិបន្ទាប់ពីជ័យជំនះរបស់ក្រុមបាល់ទាត់ជម្រស់ជាតិ U22 វៀតណាម

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីក៏បានសម្តែងការកោតសរសើរចំពោះសមត្ថភាពរបស់ U22 វៀតណាម។ វែបសាយ Page Bola.com បានធ្វើការអត្ថាធិប្បាយថា ក្រុម U22 ឥណ្ឌូនេស៊ី“ ពិតជាកោតសរសើរ ចំពោះសមត្ថភាពរបស់ក្រុម U22 វៀតណាម។
សាធារណៈមតិក្នុងស្រុកនិងអន្តរជាតិបន្ទាប់ពីជ័យជំនះរបស់ក្រុមបាល់ទាត់ជម្រស់ជាតិ U22 វៀតណាម - ảnh 1 ក្រុមបាល់ទាត់ជម្រស់ជាតិ U22 វៀតណាម

បន្ទាប់ពី វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ផ្នែកបុរស SEA Games ដែលបានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ១០ ខែធ្នូ សារព័ត៌មានអន្តរជាតិបានកោតសរសើរចំពោះជ័យជំនះដ៏គួរឱ្យចាប់អារម្មណ៍របស់ ក្រុមបាល់ទាត់ជម្រស់ជាតិ U22 វៀតណាមជាមួយ ក្រុម បាល់ទាត់ជម្រស់ជាតិ U22 ឥណ្ឌូនេស៊ី។

កាសែត Live Sport Asia បានវាយតម្លៃថា៖ “ យកឈ្នះលើឥណ្ឌូនេស៊ីដោយពិន្ទុ ៣-០ ក្រុមវៀតណាមសក្តិសមនឹង មេដាយមាស SEA Games ៣០ ” ។ ទន្ទឹមនឹងនេះ កាសែត Siamsports របស់ថៃបានប្រកាសថា៖ “វៀតណាមពិតជាបានក្លាយជា“ ស្តេច”នៅ SEA Games បន្ទាប់ពីការរង់ចាំអស់រយៈពេល ៦០ ឆ្នាំ។ នេះគឺជាជ័យជំនះសក្តិសមចំពោះគ្រូបង្វឹក Park និងកូនសិស្ស។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីក៏បានសម្តែងការកោតសរសើរចំពោះសមត្ថភាពរបស់ U22 វៀតណាម។ វែបសាយ Page Bola.com បានធ្វើការអត្ថាធិប្បាយថា ក្រុម U22 ឥណ្ឌូនេស៊ី“ ពិតជាកោតសរសើរ ចំពោះសមត្ថភាពរបស់ក្រុម U22 វៀតណាម។

នៅវៀតណាមវិញ នាយប់ថ្ងៃទី ១០ ខែធ្នូ អ្នកគាំទ្រជាច្រើននាក់មកពីគ្រប់ខេត្ត ក្រុងនៅទូទាំងប្រទេសបានចេញទៅដងវិថីនានា ដើម្បីអបអរសាទរចំពោះ ក្រុមបាល់ទាត់ជម្រស់ជាតិ U22 វៀតណាម ក៏ដូចជាអបអរសាទរចំពោះស្នាដៃរបស់ក្រុមកីឡាវៀតណាមនៅ SEA Games។

“នេះគឺជាលើកទី ដំបូងហើយ ដែលវៀតណាមទទួលបានមេដាយមាស បាល់ ទាត់ផ្នែក បុរស នៅSEA Games យើងខ្ញុំពិតជាមានក្ដីសប្បាយរីយរាយ និងមោទនភាពណាស់។ ក្រុមបាល់ទាត់វៀតណាមបានលេងអស់ពីកម្លាំងកាយចិត្ត ដើម្បីមោទនភាពជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ