សាធារណៈមតិគាំទ្រខ្លឹមសារនានានៃសន្និបាតលើកទី១១

សាធារណៈមតិគាំទ្រខ្លឹមសារនានានៃសន្និបាតលើកទី១១ - ảnh 1
សន្និបាតលើកទី១១នៃគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុនីស្តវៀតណាម នីតិកាលទី១១

(VOV)_សេចក្ដីសន្និដ្ឋាននៃសន្និបាតលើកទី១១នៃគណៈកម្មាធិការមជ្ឈឹមបក្ស 
កុម្មុនីស្តវៀត​ណាម នីតិកាលទី១១ ដែលក្នុងនោះ​សង្កត់ធ្ងន់ទៅលើសំណូមពរក
សាង​គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី១​២​ ត្រូវជាសមូហភាព១ប្រកបដោយ
រឹងមាំ សាមគ្គីភាព ឬទ្ធានុភាពនយោបាយរឹងមាំ ទទួលបានការគាំទ្រជាច្រើន ពី
បណ្ដា​កម្មាភិបាល បក្ខជននៅក្នុងទូទាំងប្រទេស។

          តាមសាស្ត្រាចារ្យរង បណ្ឌិត Nguyen Trong Phuc អតីតប្រធានវិទ្យាស្ថាន​ប្រវត្តិ
សាស្ត្របក្ស ​បានអោយដឹងថា៖ 

          “ អ្នកដឹកនាំនាពេលខាងមុខនេះ របស់គណៈកម្មាធិការមជ្ឈឹមបក្ស ត្រូវមា​ន
​សមត្ថភាពបូកសរុបបញ្ហាជាច្រើន មានចំណេះដឹងក្នុងការដោះស្រាយបណ្ដាបញ្ហា
កិច្ចការបរទេស ការគ្រប់គ្រងក្នុងប្រទេស ការពារប្រទេស សន្តិសុខ…លៗ​”

          សាស្ត្រាចារ្យរង បណ្ឌិត Bui Dinh Phong នៃសាលាសភាបណ្ឌិត​នយោបាយ
​ជាតិ​ហូជីមិញ បានវាយតំលៃខ្ពស់ចំពោះចំណុចថ្មី ​ដ៏សែនសំខាន់ក្នុងសន្និ​បាតលើក
នេះ។ នោះគឺជា​ខ្លឹមសារមិនទុកអោយសមាជិកណាមួយ មានអំពើពុករលួយ បាន
ចូលក្នុងគណៈកម្មាធិការមជ្ឈឹមបក្ស៖

          “ ខ្ញុំចាត់ទុកថា៖នេះគឺជាចំណុចដ៏ពិសេសដោយឡែក។ យើងកសាងបទ​ដ្ឋាន
ល្អនានាហើយក្តី និងជ្រើសរើស​បណ្ដា​សមាជិក សមាជិកាសមរម្យ​។ ប្រសិនបើ​ធ្វើ
បានដូច្នេះ យើងនឹងបង្កើតបានទំនុកទុកចិត្តរបស់ប្រជាជន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ