សាធារណៈមតិទូទាំងប្រទេសវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសន្និបាតមជ្ឈឹមលើកទី ៦ នៃគណៈកម្មាធិការមជ្ឈឹមបក្ស

(VOVWORLD) -សន្និបាតលើកទី ៦ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាល ទី XII បានពិភាក្សា និងសម្រេចចិត្តលើបញ្ហាសំខាន់ៗជាច្រើន។ តាមដាន ៧ ថ្ងៃធ្វើការ នៃសន្និបាតមជ្ឈឹមលើកទី ៦ និតិកាលទី ១២ នោះ កម្មាភិបាល បក្ខជន និងប្រជាជនបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសន្និបាតលើកនេះ ហើយសម្តែងក្ដីសប្បាយរីករាយចំពោះការប្ដេជ្ញាចិត្តរបស់មជ្ឈឹមជាមួយរាល់បញ្ហាស្នូលនៃ ប្រព័ន្ធនយោបាយ។ សាធារណៈមតិមានក្ដីជឿទុកចិត្តចំពោះគោលការណ៍អំពីការលើកកំពស់ប្រសិទ្ធភាពប្រព័ន្ធនយោបាយ។
សាធារណៈមតិទូទាំងប្រទេសវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសន្និបាតមជ្ឈឹមលើកទី ៦ នៃគណៈកម្មាធិការមជ្ឈឹមបក្ស - ảnh 1សាធារណៈមតិទូទាំងប្រទេសវាយតម្លៃខ្ពស់ចំពោះលទ្ធផល
នៃសន្និបាតមជ្ឈឹមលើកទី ៦ នៃគណៈកម្មាធិការមជ្ឈឹមបក្ស 

សន្និបាតលើកទី ៦ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាល ទី XII បានពិភាក្សា និងសម្រេចចិត្តលើបញ្ហាសំខាន់ៗជាច្រើន។ តាមដាន ៧ ថ្ងៃធ្វើការ នៃសន្និបាតមជ្ឈឹមលើកទី ៦ និតិកាលទី ១២ នោះ កម្មាភិបាល បក្ខជន និងប្រជាជនបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសន្និបាតលើកនេះ ហើយសម្តែងក្ដីសប្បាយរីករាយចំពោះការប្ដេជ្ញាចិត្តរបស់មជ្ឈឹមជាមួយរាល់បញ្ហាស្នូលនៃ ប្រព័ន្ធនយោបាយ។ សាធារណៈមតិមានក្ដីជឿទុកចិត្តចំពោះគោលការណ៍អំពីការលើកកំពស់ប្រសិទ្ធភាពប្រព័ន្ធនយោបាយ។ លោក Nguyen Van Hoa នៅសង្កាត់  Bai Chay ទីក្រុង Ha Long ខេត្ត Quang Ninh បានឲ្យដឹងថាគប្បីលើកកំពស់ថែមទៀតនូវតួនាទីឃ្លាំមើល និងបដិវាទនៃប្រជាជន៖

“សេចក្ដីសម្រេចចិត្តមជ្ឈឹមលើកទី ៦ លើកនេះ មជ្ឈឹមបានធ្វើការដោយមានប្រព័ន្ធ និងប្ដេជ្ញាចិត្ត បញ្ជាណែនាំយ៉ាងច្បាស់លាស់។ ប្រការទាំងនេះគឺចាំបាច់ណាស់ ហើយបង្កើតការឯកភាពខ្ពស់ចំពោះថ្នាក់ដឹកនាំ។ មជ្ឈឹមបន្តអនុវត្តតាមផែនការ ប៉ុន្តែត្រូវយកប្រជាជនដើម្បីត្រួតពិនិត្យ និងឃ្លាំមើល”។

លោក Nguyen Tam Quy អតីតលេខាគណៈកម្មាធិការបក្សខេត្ត Binh Dinh បានយល់ស្របជាមួយការកំណត់របស់គណៈកម្មាធិការមជ្ឈឹម ស្ដីពីខ្លឹមសារ “ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង។ រាល់តុល្យភាពនៃខឿនសេដ្ឋកិច្ចជាសារវន្តត្រូវបានធានា វិន័យហិរញ្ញវត្ថុ - ថវិការដ្ឋត្រូវបានបង្កើន”។

“សន្និបាតមជ្ឈឹមលើកនេះមានខ្លឹមសារសំខាន់ៗជាច្រើន។ ក្នុងនោះមានការវាយតម្លៃលើភារកិច្ចសេដ្ឋកិច្ច សង្គមកិច្ចក្នុងឆ្នាំ ២០១៧ ហើយខ្ញុំឃើញថាមានចំណុចភ្លឺថ្លាជាច្រើន។ ខ្ញុំឃើញថារាល់សន្ទស្សន៍អភិវឌ្ឍន៍ និងបទដ្ឋានគឺសម្រេចបានគួជាទីគាប់ចិត្ត។ ចុងឆ្នាំនឹងសម្រេចបានផែនការរបស់មជ្ឈឹម និងរដ្ឋសភាដែលបានដាក់ចេញ”។

តាមដានសន្និបាតនេះ លោក Nguyen Van Ba អនុប្រធានសមាគមអតីតយុទ្ធជនស្រុក Ea Kar ខេត្ត Dak Lak មានក្ដីជឿជាក់ថា៖

“សន្និបាតមមជ្ឈឹមលើកទី ៦ បានធ្វើការយ៉ាងហ្មឺងម៉ាត់ ហើយបានពិន័យកម្មភិបាលដែលបានបង្ករកំហុស។ ខ្ញុំគឹតថា បក្សបានសម្លឹងមើលផ្ទាល់ទៅលើបញ្ហា ហើយច្បាស់ជាក្រោយសន្និបាតមជ្ឈឹមលើកទី ៦ នេះ ថ្នាក់មូលដ្ឋាននឹងកែប្រែតាមស្មារតីនៃសន្និបាតន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ