សាធារណៈមតិនៃសហគមន៍អន្តរជាតិចំពោះទង្វើរបស់ចិនលើសមុទ្រខាងកើត


សាធារណៈមតិនៃសហគមន៍អន្តរជាតិចំពោះទង្វើរបស់ចិនលើសមុទ្រខាងកើត - ảnh 1
សមាជិកសភាជាន់ទាបអាមេរិក​​ លោក Eni Faleomavaega (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៨ ឧសភា សមាជិកសភាជាន់ទាបអាមេរិកនិងជាសមាជិក ជាន់ខ្ពស់នៃអនុគណៈកម្មាធិការទទួលបន្ទុកបណ្ដាបញ្ហាអាស៊ី-ប៉ាស៊ីហ្វិកចំណុះ
គណៈកម្មាធិការកិច្ចការបរទេសសភាជន់ទាបអាមេរិក លោក Eni Faleomavaega បានបរិហារទោសយ៉ាងខ្លាំងក្លាចំពោះការដែលចិនបានរំលោភអធិបតេយ្យភាព
របស់វៀតណាមលើសមុទ្រខាងកើត ព្រមទាំង ស្នើរឲ្យរដ្ឋអំណាចរបស់ប្រធានា
ធិបតី Barack Obama មានប្រតិកម្មច្បាស់លាស់និងផ្តាច់ខាតជាងទៀតចំពោះទង្វើ
របស់ចិន។ ក្នុងសេចក្តីប្រកាសសារព័ត៌មាន លោក Faleomavaega បាន​អះអាងថា៖ ការដាក់ស្ថានីយ៍ខួងប្រេងHaiynan Shiyou-981 របស់ចិនលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ
និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមគឺសកម្មភាពខុសច្បាប់។ លោក
 Faleomavaega បានប្រកាសដ៏ច្បាស់លាស់ថា៖ ការទាមទាខាងដែនដីរបស់ចិននៅ
សមុទ្រខាងកើតក្មានមូលដ្ឋានតាមច្បាប់អន្តរជាតិទេ។ បណ្ដាទង្វើរបង្ករឿងហេតុនេះ
របស់ចិននឹងធ្វើឲ្យស្ថានភាពនៅលើសមុទ្រខាងកើតឡើងជណ្តើរនិងជាការគំរាម
កំហែងដល់សន្តិភាពនិងសន្តិសុខនាវាចរណ៍ក្នុងតំបន់។

 

សាធារណៈមតិនៃសហគមន៍អន្តរជាតិចំពោះទង្វើរបស់ចិនលើសមុទ្រខាងកើត - ảnh 2
ឧបការីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកបញ្ហានៅអាស៊ី បូព៌ារនិងប៉ាស៊ីហ្វិក លោក Daniel Russel (Image: Vietnam+)

នាថ្ងៃដ៏ដែល ក្នុងជំនួបជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅ
វៀតណាម ឧបការីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកបញ្ហានៅអាស៊ី
បូព៌ារនិងប៉ាស៊ីហ្វិក លោក Daniel Russel បានអះអាងថា៖ អាមេរិកប្រឆាំងជំទាស់រាល់ សកម្មភាពដែលផ្លាស់ប្តូរស្ថានភាពនៅលើសមុទ្រខាងកើត ជះឥទ្ធិពលអាក្រក់ដល់ សេរីសន្តិសុខនិងសុវត្ថិភាពនាវាចរណ៍ ក៏ដូចជា រាល់សកម្មភាពគំរាមកំហែងប្រើ
ប្រាស់ កំលាំងរបស់ចិន។

សាធារណៈមតិនៃសហគមន៍អន្តរជាតិចំពោះទង្វើរបស់ចិនលើសមុទ្រខាងកើត - ảnh 3
អគ្គលេខាគណៈបក្សពលកម្មម៉ិកស៊ិច លោក Alberto Anaya Guiterez (Image: Vietnam+)

ក្នុងជំនួបជាមួយអនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងអនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan នាថ្ងៃទី ៨ ឧសភា អគ្គលេខាគណៈបក្សពលកម្មម៉ិកស៊ិច លោក Alberto Anaya Guiterez បានសង្កត់
ធ្ងន់ថា៖​ សច្ចៈធម៌ប្រវត្តិសាស្ត្រឈរនៅខាងវៀតណាម ច្បាប់អន្តរជាតិគាំទ្រ
វៀតណាមនិង បញ្ហានេះត្រូវពិភាក្សានៅបណ្តាអង្គការអន្តរជាតិពហុភាគី។

មិនត្រឹមតែអ្នកប្រាជ្ញអ្នកស្រាវជ្រាវច្បាប់និងប្រវតិ្តសាស្ត្រអន្តរជាតិ ប៉ុណ្ណោះទេថែម
ទាំង អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រវៀតណាមក៏បានឡើងសម្លេងប្រឆាំងជំទាស់យ៉ាង
ខ្លាំងក្លា ទង្វើររំលោភលើអធិបតេយ្យភាពវៀតណាមរបស់ចិន ដោយមិនអើពើរដល់
ច្បាប់ អន្តរជាតិ។

ក្នុងពេលនោះ នៅទីក្រុងកូក្យូ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បាន
សង្កត់ធ្ងន់ថា​៖ សកម្មភាពរបស់ចិនបានបង្កើនភាពតានតឹងក្នុងតំបន់។ អ្នកនាំពាក្យ រដ្ឋមន្ត្រីការបរទេសសឹង្ហបុរីក៏បានសម្តែងការព្រួយបារម្ភចំពោះបំរែបំរួលលើសមុទ្រ
ខាងកើត ហើយអំពាវនាវឲ្យភាគីនានាប្រតិបត្តិតាមសេចក្តីថ្លែងការស្តីពីការប្រតិបត្ត
របស់ភាគីនានា (DOC) និងដោះស្រាយជំលោះ ដោយសន្តិវិធីឲ្យសមស្របនឹងច្បាប់
អន្តរជាតិ ជាពិសេស អនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS
1982)។

សាធារណៈមតិនៃសហគមន៍អន្តរជាតិចំពោះទង្វើរបស់ចិនលើសមុទ្រខាងកើត - ảnh 4
សេចក្តីថ្លែងការអំពីអធិបតេយ្យភាពរបស់ចិនបានប្រឈមមុខនឹងការរិះគន់ខ្លាំងក្លានៃ សហគមន៍អន្តរជាតិ (Image: Vietnam+)

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត។ ទីភ្នាក់ងារសារព័ត៌មានធំៗលើពិភពលោក
ដូចជា AP AFP Reuters Washington Post សុទ្ធតែបានគូសបញ្ជាក់ថា៖ ការដែលចិន
កសាងស្ថានីយ៍ខួងប្រេងដោយឯកតោភាគីក្នុងតំបន់ដែនសមុទ្រអធិបតេយ្យ
ភាពរបស់វៀតណាមដែលបានធ្វើឲ្យភាពតានតឹងក្នុងតំបន់ឡើងជណ្តើរ។វាយតំ
លៃទង្វើនេះរបស់ចិនគឺជាជំហានបង្ករឿងហេតុបំផុត កាសែត New York Times
និង Wall Street Journal បានសង្កត់ធ្ងន់ថា៖ នេះគឺជាព្រឹត្តិការណ៍ដ៏ធ្ងន់ធ្ងរបំផុត
ដែលបានកើតមានឡើងរវាងប្រទេសទាំង ២ នាពេលកន្លងមកនិងប្រការនេះ
អាចនាំទៅដល់ជំលោះដ៏គ្រោះថ្នាក់បំផុត។ ក្នុងពេលនោះ លើកាសែតសេដ្ឋកិច្ច
នាថ្ងៃទី ៧ ឧសភា អ្នកកាសែតឥណ្ឌា លោក Dipanjan Roy Chaudhury បានចាត់
ទុកថា៖ ការ ដាក់ស្ថានីយ៍ខួងប្រេងរបស់ចិននៅលើតំបន់ដែនសមុទ្ររបស់វៀត
ណាមគឺសំដៅ ស្វែងរករបៀបដាក់សម្ពាធទៅលើវៀតណាម។ អ្នកកាសែតនេះ
បានលើកច្បាស់ថា៖ សេចក្តីថ្លែងការអំពីអធិបតេយ្យភាពរបស់ចិនបានប្រឈម
មុខនឹងការរិះគន់ខ្លាំងក្លានៃសហគមន៍អន្តរជាតិនិងជាការសាកល្បងចំពោះការ
ខំប្រឹងប្រែងដោះស្រាយជំលោះ ក្នុងតំបន់៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ