សាធារណមតិពិភពលោកបន្តស្ងើចសរសើរនាយឧត្តមសេនីយ៍ Vo Nguyen Giap
(VOV)_សារព័ត៍មាននិងសាធារណះមតិអន្តរជាតិបន្តចុះផ្សាយរូបថត បទសរ
សេរនានា ដោយស្ងើចសរសើរជីវិតនិងបុព្វហេតុបដិវត្តន៍របស់នាយឧត្តមសេនីយ៍
Vo Nguyen Giap បង្ហាញនូវការគោរពរាប់អានចំពោះនាយឧត្តមសេនីយ៍ ជាទី
ស្រឡាញ់នៅក្នុងវៀតណាមនិងនៅលើសកលលោក។
|
សាធារណមតិពិភពលោកបន្តស្ងើចសរសើរនាយឧត្តមសេនីយ៍ Vo Nguyen Giap |
ក្នុងបទសរសេរ១នៅលើគេហទំព័រ÷ “ People World ” របស់អាមេរិក ចុះ
ថ្ងៃទី ៨ តុលា អ្នកនិពន្ធ Emile Schepers បានស្ងើចសរសើរ នាយឧត្តមសេនីយ៍
Vo Nguyen Giap ជាអ្នកយោធាដ៏ឈ្លាសវៃបានធ្វើអោយវៀតណាមយកឈ្នះទៅលើអាណានិគមនិយមបារាំងនិងចក្រពត្តិអាមេរិក។ ទន្ទឹមនឹងនោះ កាសែត
នេះ ក៏បានអះអាងដែរថា÷ នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាអ្នកស្នេហា
សន្តិភាព។
គេហទំព័រ÷ Deutsche Welle របស់អាលឺម៉ង់ បានចុះផ្សាយអត្ថបទសម្ភាសន៍ នាយឧត្តមសេនីយ៍ Vo Nguyen Giap របស់អ្នកប្រវិត្តិសាស្ត្រអាលឺម៉ង់ Derek Frisby។
លោកDerek Frisby បានអះអាងថា÷នាយឧត្តមសេនីយ៍ Vo Nguyen Giap ជា÷ លោកគ្រូពូកែនៃសង្គ្រាមបដិវត្តន៍។
ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មានវិទ្យុសម្លេងវៀតណាម ប្រចាំនៅឡាវ នា
ថ្ងៃទី ៨តុលាឧត្តមសេនីយ៍ឯក Ay Sulinhaseng អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស
និងជាអគ្គ សេនាធិការកងទ័ពប្រជាជនឡាវបានអោយដឹងថា÷
“នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាអ្នកដឹកនាំមួយរូបក្នុងចំណោមថ្នាក់ដឹក នាំដែលមានគុណបំណាច់កសាង ការពារនិងពង្រីកស្មារតីសាមគ្គីភាពពិសេស វៀត
ណាម-ឡាវ។ ខ្ញុំសូម លំឱកាយ គោរពដ៏ខ្ពង់ខ្ពស់ចំពោះប្រលឹងនាយឧត្តមសេនីយ៍
Vo Nguyen Giap និងកត់សម្គាល់រាល់បំណាច់ដ៏ធំធេងរបស់លោក។ ក្នុងការឈឺ ចាប់និងបាត់បង់ធំធេងនេះ ខ្ញុំក៏ដូចជាកងកម្លាំងប្រដាប់អាវុធប្រជាជន បដិវត្តន៍ឡាវ គ្មានពេលណាបំភ្លេចបានគុណបំណាច និងគំរូដ៏មហិមារបស់ នាយឧត្តមសេនីយ៍ ក្នុងបុព្វហេតុបដិវត្តន៍ឡាវ៕”