សាធារណៈមតិព្រួយបារម្មណ៍ចំពោះការសម្រេចចិត្តការផ្តល់អាវុធទៅឲ្យកំលាំងប្រឆាំងនៅស៊ីរី
(VOVworld)–សាធារណៈមតិបានសម្តែងនូវការព្រួយបារម្មណ៍ចំពោះការសម្រេចចិត្ត
ការផ្តល់អាវុធទៅឲ្យកំលាំងប្រឆាំងនៅស៊ីរីរបស់បារាំងនិងអង់គ្លេសដោយមិនអើពើ
ដល់ការគាំទ្ររបស់សហភាពអឺរ៉ុប (EU) នៅឡើយ។ រដ្ឋមន្ត្រីការបរទេសបារាំង លោក
Laurent Fabius បាននាំចេញសេចក្តីប្រកាសនេះ នាថ្ងៃទី ១៤ មិនា។ រីឯខ្លួនវិញ ទីភ្នាក់
ងារសារព័ត៌មានជាតិស៊ីរី SANA បានសង្កត់ធ្ងន់ថា៖ ការផ្តល់អាវុធទៅឲ្យបណ្ដាក្រុម
ភេវរកម្មគឺការរំលោភលើច្បាប់អន្តរជាតិ។ ក្រសួងការបរទេសរុស្ស៊ីក៏បានព្រមានដែរ
ថា៖ បរិមាណអាវុធ ពោលខាងលើអាចធ្លាក់ក្នុងដៃពួកភេវរជន។ ទស្សនៈរបស់រុស្ស៊ី
អំពីបញ្ហានេះគឺ៖ រដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំងនៅប្រទេសនេះត្រូវបង្កើតការយល់ដឹង
គ្នាទៅវិញទៅមក ដើម្បីចាប់ផ្តើមការចរចារឡើងវិញ។ ក្នុងពេលនោះ ភាគីប្រឆាំងស្នូល
នៅស៊ីរី - សម្ព័នភាពជនជាតិស៊ីរី (SNC) គាំទ្រការសម្រេចចិត្តរបស់បារាំងនិងអង់គ្លេស៕