សាធារណៈមតិហ្វីលីពីនខឹងសម្បារនឹងបទចម្រៀងដែលរួមបញ្ចូលបញ្ហាសមុទ្រខាងកើតរបស់ចិន

(VOVWORLD) - គិតរហូតដល់បច្ចុប្បន្ននេះ វីដេអូឃ្លីបឃោសនារបស់ចិនទទួលបាន ការមិនចូលចិត្តចំនួន១៤៤ពាន់លើកនិងការចូលចិត្តត្រឹម ២លានលើកនៅលើគេហទំព័រ Youtube។
សាធារណៈមតិហ្វីលីពីនខឹងសម្បារនឹងបទចម្រៀងដែលរួមបញ្ចូលបញ្ហាសមុទ្រខាងកើតរបស់ចិន - ảnh 1វីដេអូឃ្លីបឃោសនារបស់ចិនទទួលបានការមិនចូលចិត្តចំនួន១៤៤ពាន់លើកនិងការចូលចិត្តត្រឹម២ពាន់លើកនៅលើគេហទំព័រ Youtube។ 

សាធារណៈមតិហ្វីលីពីនក្នុងមួយសប្ដាហ៍កន្លងមក បានសម្ដែងការខឹង សម្បារនឹងការដែលប្រទេសចិនបានរួមបញ្ចូលបញ្ហាអធិបតេយ្យភាពនៅ សមុទ្រខាងកើតទៅក្នុងបទចម្រៀងអបអរសាទរខួបទំនាក់ទំនងសហប្រតិ បតិ្តការរវាងហ្វីលីពីននិងចិន ក្នុងពេលវេលាដែលប្រទេសនានាកំពុង ប្រឈមនឹងជំងឺឆ្លង Covid-19។ កាលពីថ្ងៃទី២៣ មេសា កន្លងទៅ ស្ថានទូត ចិនប្រចាំហ្វីលីពីនបានបង្ហោះលើគេហទំព័របណ្ដាញសង្គមទាំងអស់របស់ស្ថាប័ននេះនូវវីដេអូឃ្លីបចម្រៀងមួយមានថេរវេលា៤នាទីជាភាសាម៉ង់ដារិននិងភាសាហ្វីលីពីន។ តាមស្ថានទូតចិនបានឲ្យដឹងថា បទចម្រៀងនេះគឺ សំដៅអបអរសាទរខួបយុគសម័យថ្មីនៃកិច្ចសហប្រតិបតិ្តការរវាងប្រទេស ទាំងពីរក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19។ ប៉ុន្តែ មហាជនហ្វីលីពីន បានចាត់ទុកថា ចិនបានឆ្លៀតយកកាលៈទេសៈនេះដើម្បីរួមបញ្ចូលសេចក្ដី ប្រកាសអធិបតេយ្យភាពនៅសមុទ្រខាងកើតទៅក្នុងបទចម្រៀងនេះ។ សារ ព័ត៌មានហ្វីលីពីនបានសម្ដែងការព្រួយបារម្ភថា ចិនបានដកស្រង់រូបភាពនិង ការថ្លែងរបស់មន្ត្រីហ្វីលីពីននានាដើម្បីរួមបញ្ចូលក្នុង “បទចម្រៀងឃោសនា អំពីអធិបតេយ្យភាពមិនសមហេតុផលនៅសមុទ្រខាងកើត”។

        គិតរហូតដល់បច្ចុប្បន្ននេះ វីដេអូឃ្លីបឃោសនារបស់ចិនទទួលបាន ការមិនចូលចិត្តចំនួន ១៤៤ពាន់លើកនិងការចូលចិត្តត្រឹម២ពាន់លើកនៅលើគេហទំព័រ Youtube។ ចំណែកឯនៅលើបណ្ដាញ Facebook វិញ វីដេអូ ឃ្លីបនេះទាក់ទាញការចូលមើលចំនួន៣៣៥ពាន់លើកដោយមានការចុច ខឹងសម្បារចំនួន១២ពាន់លើក។ វីដេអូឃ្លីបនេះត្រូវបានបង្ហោះត្រឹមមួយថ្ងៃ បន្ទាប់ពីហ្វីលីពីនផ្ញើរកំណត់ទូតចំនួន២ ប្រឆាំងជំទាស់នឹងការទាមទារអធិបតេយ្យភាពមិនសមហេតុផលរបស់ចិននៅសមុទ្រខាងកើត តាមរយៈ ការបង្កើតអ្វីដែលបានហៅថា “ស្រុក Xisha” និង “ស្រុក Nansha” ព្រមទាំង សម្ដែងការព្រួយបារម្ភចំពោះអំពើខុសច្បាប់របស់ចិននៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ