សាធារណៈមតិអន្តរជាតិថ្កោលទោសអំពើខុសច្បាប់របស់ចិននៅសមុទ្រខាងកើត
(VOVWORLD) - គេហទំព័រណ៍ Eurasia Review ទើបតែបានចុះផ្សាយអត្ថបទសរសេរមួយ របស់អ្នកកាសែតល្បីល្បាញជនជាតិឥណ្ឌូនេស៊ីមួយរូបដែលប្រឆាំងជំទាស់នឹង អំពើខុសច្បាប់របស់ចិននៅសមុទ្រខាងកើត ជាពិសេសគឺនៅក្នុងតំបន់ថ្មប៉ប្រះទឹក Vanguard Bank របស់វៀតណាម។
ផ្ទះរន្ទា DK 1 ស្ថិតនៅតំបន់ខ្ពង់រាបបាតសមុទ្រប៉ែកខាងត្បូងរបស់វៀតណាម (រូបថត៖ TTXVN) |
អត្ថបទនេះបានអះអាងថា រាល់អំពើនាពេល ថ្មីៗនេះរបស់ចិននៅសមុទ្រខាងកើត បានរំលោភបំពានទៅលើអនុសញ្ញាអង្គការ សហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដែលប្រទេសនេះក៏ជា សមាជិកដែរ ហើយវាជាមូលហេតុធ្វើអោយស្ថានភាពនៅសមុទ្រខាងកើតកាន់តែអាក្រក់ ទៅ។ អ្នកនិពន្ធក៏បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមសំណូមពរយ៉ាង ទៀងត្រង់អោយចិនដកក្រុមនាវារបស់ពួកគេចេញពីតំបន់ថ្មប៉ប្រះទឹក Vanguard Bank ផងដែរ។
អត្ថបទសរសេរនេះបានលើកច្បាស់ថា សកម្មភាពរបស់ចិននៅសមុទ្រខាង កើតត្រូវតែថ្កោលទោសដោយប្រទេសនិងអង្គការក្រៅរដ្ឋាភិបាលជាច្រើនលើពិភពលោក។ អាមេរិក ជប៉ុន សហភាពអឺរ៉ុប អង់គ្លេស កាណាដា អូស្ត្រាលី និង ប្រទេសផ្សេងៗមួយចំនួនទៀត បានរិះគន់សកម្មភាពដោយឯកតោភាគីរបស់ចិន នៅសមុទ្រខាងកើត ព្រមទាំងអំពាវនាវអោយការពារសណ្ដាប់ធ្នាប់ដោយឈរ លើច្បាប់អន្តរជាតិផងដែរ។ សមាគមន៍មេធាវីប្រជាធិបតេយ្យអន្តរជាតិ (IADL) បានចេញសេចក្ដីប្រកាសកាលពីថ្ងៃទី៦ ខែសីហា កន្លងទៅ ដោយអះអាងថា រាល់អំពើរបស់ចិនបានរំលោភបំពានយ៉ាងច្បាស់លាស់លើសិទ្ធិរបស់វៀតណាមដែលត្រូវបានចែងក្នុង UNCLOS ព្រមទាំងសំណូមពរអោយ ចិនបញ្ឈប់យ៉ាងឆាប់ រហ័សនូវអំពើរំលោភបំពានលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តា ធិការបស់វៀតណាម មិនធ្វើអោយស្ថានភាពស្មុគស្មាញថែមទៀត ឬធ្វើអោយ ភាពតានតឹងបន្តកើនឡើងរវាងភាគីទាក់ទិននានា ហើយផ្ដោតទៅលើការកសាង ជំនឿទុកចិត្តដើម្បីរក្សាសន្តិសុខ សន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត និយាយដោយឡែកនិងតំបន់និយាយរួម។
តាមអ្នកនិពន្ធនៃអត្ថបទសរសេរនេះបានចាត់ទុកថា ការងារដំបូងនិងសំខាន់ បំផុតដែលអាស៊ាននិងសហគមន៍អន្តរជាតិត្រូវការធ្វើដើម្បីរាំងខ្ទប់ចិននោះ គឺថ្កោល ទោសសកម្មភាពបង្ករឿងហេតុដោយឯកតោភាគីរបស់ចិនដែលបានរំលោភបំពានទៅលើច្បាប់អន្តរជាតិទាក់ទិនដល់តំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រនៃប្រទេសអាស៊ីអាគ្នេយ៍នានា។ ក្រៅពីនោះ អាស៊ានត្រូវការពន្លឿនការ អនុវត្តយ៉ាងពេញលេញនូវសេចក្ដីថ្លែងការណ៍ DOC ព្រមទាំងសម្រេចអោយបាន ឆាប់ៗនូវ COC ដែលមានលក្ខណៈចាប់បង្ខំខាងគតិយុត្ត ដោយឈរលើ UNCLOS និងគោលការណ៍អន្តរជាតិផ្សេងៗទៀត។
វាយតម្លៃចំពោះអំពើដោយឯកតោភាគីរបស់ចិននៅសមុទ្រខាងកើត បណ្ឌិត Gerhard Will អ្នកជំនាញការអំពីសមុទ្រខាងកើតនៃមូលនិធិវិទ្យាសាស្ត្រនិង នយោបាយអាល្លឺម៉ង់ (SWP) បានចាត់ទុកថា ក្នុងប៉ុន្មានសប្ដាហ៍កន្លងទៅ ចិនបន្ត មានអំពើរំលោភបំពានលើច្បាប់អន្តរជាតិនៅសមុទ្រខាងកើត។ ការដែល EU ចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២៨ ខែសីហាស្ដីពីសមុទ្រខាងកើត ហើយ ប្រទេសទាំងបីរួមមានអាល្លឺម៉ង់ អង់គ្លេសនិងបារាំង ចេញសេចក្ដីថ្លែងការណ៍រួម នាថ្ងៃទី២៩ ខែសីហា គឺជាកាយវិកាគួរអោយយកចិត្តទុកដាក់។ តាមលោកថា ខុសពីលើកមុនៗ ដែលសមុទ្រខាងកើតត្រឹមតែជាបញ្ហាមួយក្នុងចំណោមបញ្ហា ជាច្រើននៃសេចក្ដីថ្លែងការណ៍រួមប៉ុណ្ណោះ លើកនេះ EU បានចេញសេចក្ដីថ្លែង ការណ៍ដោយឡែកស្ដីពីស្ថានភាពនៅសមុទ្រខាងកើត។ ប្រការនេះបានសរអោយ ឃើញថា អឺរ៉ុបបានពិនិត្យមើលបញ្ហានេះតាមស្ដង់ដារថ្មី នោះគឺនាំសមុទ្រខាងកើតក្លាយ ទៅជាបញ្ហាអន្តរជាតិ៕