សាធារណៈមតិអន្តរជាតិបន្តស្ងើចសរសើរនាយឧត្តមសេនីយ៍ Vo Nguyen Giap
(VOV) /  
|
សាធារណៈមតិអន្តរជាតិបន្តស្ងើចសរសើរនាយឧត្តមសេនីយ៍ Vo Nguyen Giap (VOV) |
Vovworld-ថ្នាក់ដឹកនាំប្រទេសជាច្រើននិងមធ្យោបាយផ្សព្វផ្សាយព័ត៌មាន
ពិភពលោកបន្តសម្ដែងការសោកស្ដាយនិងគោរពរាប់អាននាយឧត្តមសេនីយ៍
Vo Nguyen Giap។ លេខាទី១គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តកុយបានិង
ជាប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបានាយឧត្តមសេនីយ៍
លោក Raul Castro បានផ្ញើសារទូរលេខរំលែកទុក្ខជូនចំពោះថ្នាក់ដឹកនាំបក្សរដ្ឋ
និងរដ្ឋាភិបាលវៀតណាម។ សារទូរលេខបានអះអាងថា ប្រជាជនគុយបាជា
និច្ចកាលចងចាំជានិច្ចចំពោះរូបភាពនាយឧត្តមសេនីយ៍ Vo Nguyen Giap ដោយ
ទឹកចិត្តគោរពរាប់អានយ៉ាងជ្រាលជ្រៅ។
ក្រសួងការបរទេសវេណេហ្ស៊ូអេឡាបានចេញសេចក្តីប្រកាសអំពីមរណ
ភាពរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap និងអះអាងថាមរណភាពរបស់នាយឧត្តមសេនីយ៍ក៏ជាការបាត់បង់មួយចំពោះប្រជាជននៃប្រទេសអាមេរីកខាង
ត្បូងនេះ។ សេចក្តីប្រកាសបានឲ្យដឹងថា ប្រធានាធិបតីវេណេហ្ស៊ូអេឡា Nicolas
Maduro សូមសម្ដែងនូវការរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតចំពោះការបាត់បង់ដោយមិនអាចកាត់ថ្លៃបានរបស់ប្រជាជនវៀតណាមចំពោះមរណភាពរបស់វីរជន
ជាតិ នាយឧត្តមសេនិយ៍ Vo Nguyen Giap។ ទីភ្នាក់ងារសារព័ត៌មានជាផ្លូវការរបស់
វេណេហ្ស៊ូអេឡា AVN បានសង្កត់ធ្ងន់ថា ពិធីបុណ្យសពរបស់នាយឧត្តមសេនីយ៍
Vo Nguyen Giap ត្រូវបានរៀបចំដ៏មហាឡារឹកតាមពិធីការកាន់ទុក្ខជាតិ។
ជាប្រធានក្រុមអ្នកជំនាញការយោធាសហភាពសូវៀតនៅវៀតណាមក្នុងប៉ុន្មានឆ្នាំ១៩៧២-១៩៧៥ ឧត្តមសេនីយ៍ឯក Khiupenhen Anatoli Ivanovich បាន
អះអាងថា នាយឧត្តមសេនីយ៍ Vo Nguyen Giap សក្តិសមជាមោទនភាពរបស់
ប្រជាជាតិវៀតណាម។
“នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាថ្នាក់ដឹកនាំមួយរូបក្នុងចំណោមថ្នាក់
ដឹកនាំឆ្នើមលើពិភពលោក។ ទោះបីជាអ្នកមុននេះជាសត្រូវរបស់លោកក៏បានវាយតំលៃខ្ពស់ចំពោះលោក និងហៅលោកជាអ្នកយោធា អ្នកយុទ្ធសាស្ត្រយុទ្ធ
វិធីឈ្លាសវៃ។ លោកជាដៃខាងស្ដាំរបស់លោកប្រធានហូជីមិញ។ លោកក៏ជាអ្នកមានស្មារតីមនុស្សសាស្ត្រ យកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅដល់ជនគ្រប់រូប។ ខ្ញុំ
ទុក្ខព្រួយណាស់និងសូមចែករំលែកទុក្ខជាមួយបណ្ដាមិត្តវៀតណាមអំពីមរណ
ភាពរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap។”
ក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី៥តុលាកាសែត “Clarin” ជាកាសែតមួយក្នុង
ចំណោមកាសែតប្រចាំថ្ងៃជួរមុខរបស់អាហ្សង់ទីន នាថ្ងៃទី៥តុលាបានលើក
ត្រដែកនូវដំណើរការចូលរួមបដិវត្តរបស់នាយកឧត្តមសេនីយ៍ Vo Nguyen Giap។
តាមកាសែតនេះថា សៀវភៅ “សង្គ្រាមប្រជាជន កងទ័ពប្រជាជន” របស់នាយ
ឧត្តមសេនីយ៍ Vo Nguyen Giap ត្រូវបានចាត់ទុកជាក្បួនតម្រាប់អំពីសង្គ្រាម
សេនាជន។ រីឯកាសែត “Mercurio” ជាកាសែតមួយក្នុងចំណោមកាសែតប្រចាំថ្ងៃ
ដែលមានមិត្តអ្នកអានជាច្រើនរបស់ស៊ីលីបានអះអាងថានាយឧត្តមសេនីយ៍ Vo
Nguyen Giap ជាអ្នកដឹកនាំមួយរូបក្នុងចំណោមអ្នកដឹកនាំដែលទទួលបានក្តី
ស្រឡាញ់ច្រើនបំផុតនៅវៀតណាម។ ទីភ្នាក់ងារសារព័ត៌មានជាតិម៉េចស៊ីក
(NOTIMEX) បានសង្កត់ធ្ងន់ថា នាយឧត្តមសេនីយ៍ Vo Nguyen Giap ជានិមិត្ត
រូបមួយក្នុងចំណោមនិមិត្តរូបដ៏មហិមាបំផុតរបស់សតវត្សទី២០៕
-VOV