សាធារណៈមតិអន្តរជាតិប្រឆាំងការដែលចិនដំណើរសាកល្បងជើងហោះហើរខុសច្បាប់នៅប្រជុំកោះ Truong Sa
|
សាធារណៈមតិអន្តរជាតិប្រឆាំងការដែលចិនដំណើរសាកល្បងជើងហោះហើរខុសច្បាប់នៅប្រជុំកោះ Truong Sa (Image: VNA) |
(VOVworld) – អាមេរិកប្រឆាំងជំទាស់ការដែលចិនដំណើរការសាកល្បងជើង
ហោះហើរនៅព្រលានយន្តហោះដែលចិនកសាងខុសច្បាប់នៅកោះថ្មរ Chu
Thap ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម។ ថ្លែងមតិជាមួយមជ្ឍដ្ឋាន
សារព័ត៌មាននាថ្ងៃទី ៤ មករា នៅរដ្ឋធានីវ៉ាស៊ីនតោន អ្នកនាំពាក្យក្រសួងកាបរ
ទេសអាមេរិក លោក John Kirby បានចាត់ទុកថា៖ ទង្វើពោលខាងលើរបស់ចិន
ធ្វើឲ្យស្ថានភាពក្នុងតំបន់អាក្រក់ទៅៗ។
«អាមេរិកព្រួយបារម្មអំពីការដែលចិនចុះចតយន្តហោះនៅកោះថ្ម Chu Thap
នៅសមុទ្រខាងកើត។ សកម្មភាពហោះហើរក្នុងតំបន់ជំលោះបង្កើនភាពតានតឹង
និងគំរាមកំហែងស្ថិរភាពក្នុងតំបន់។»
នាថ្ងៃដដែល ប្រធានគណៈកម្មាធិការកងទ័ពព្រឹទ្ធសភាអាមេរិក ព្រឹទ្ធសមា
ជិក John McCain បានចាត់ទុកថា៖ ចិនកំពុងបន្តមហិច្ឆតាទន្ទ្រានកាន់ កាប់ដែន
ដីក្នុងតំបន់ ក្នុងនោះ មានការចុះចតយន្តហោះនៅកោះថ្ម Chu Thap ចំណុះប្រជុំ
កោះ Truong Sa។ អ្នកនយោបាយរូបនេះបានរិះគន់រដ្ឋអំណាច របស់ប្រធានា
ធិបតីអាមេរិកលោក Barack Obama ថាបានដាក់ពង្រាយយឺតយ៉ាវនូវការយាម
ល្បាតក្នុងចំងាយ ១២ ម៉ាយល៍ ជុំវិញកោះសិប្បនិមិត្តដែលចិន កសាងខុស
ច្បាប់នៅសមុទ្រខាងកើត។
មុននោះ នាថ្ងៃទី ២ មករា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី
Pooja Jhunjhunwala បានចាត់ទុកថា៖ ទង្វើរបស់ចិនបានបង្កើនភាព តានតឹងក្នុង
តំបន់ ព្រមទាំង អំពាវនាវឲ្យភាគីទាន់ទិននានាបន្ធូស្រាលភាពតាន តឹងដោយ
ការបញ្ចប់រាល់ទង្វើដោយឯតតោភាគីដែលធ្វើឲ្យមហន្តរាយចំពោះស្ថិរភាព
និងសន្តិសុខក្នុងតំបន់។
ទាក់ទិនដល់បញ្ហានេះ ថ្លែងមតិនៅសន្និសីទកាសែត នាថ្ងៃទី ៤ មករា រដ្ឋមន្ត្រីការ
បរទេសជប៉ុន លោក Fumio Kishida បានសម្តែងការព្រួយបារម្មដ៏ ជ្រាលជ្រៅ
ចំពោះទង្វើដោយឯកតោភាគីរបស់ចិនដោយកែប្រែសភាពដើមនៅសមុទ្រខាង
កើត ក៏ដូចជា ការកសាងខុសច្បាប់របស់ចិននៅទីនេះ ផងដែរ។ លោក Kishida
បានសង្កត់ធ្ងន់ថា៖ តូក្យូមិនឯកភាពកាន់តែមានភាពតានតឹងក្នុងតំបន់ទេ។ ជប៉ុន
នឹងបន្តសហប្រតិបត្តិការជាមួយប្រទេសទាក់ទិននានាដើម្បីការពារសេរីភាពនាវា
ចរណ៍។ នាថ្ងៃដដែល ហ្វីលីពីនបានប្រកាសប្រឆាំងជំទាស់ការដែលចិនដំណើ
ការសាកល្បងជើងហោះហើរជាបន្តបន្ទាប់នៅព្រលានយន្តហោះខុសច្បាប់នៅ
ប្រជុំកោះ Truong Sa នៅសមុទ្រខាងកើត៕