សាធារណៈមតិអន្តរជាតិបរិហារទោសអំពើររបស់ចិន

សាធារណៈមតិអន្តរជាតិបរិហារទោសអំពើររបស់ចិន - ảnh 1
ជនវៀតណាមនៅបែលហ្ស៊ីកជាង៣រយនាក់បានធ្វើបាតុកម្មនៅចំពោះមុខស្ថានទូតចិន (vietnamplus.vn)

        Vovworld-នាព្រឹកថ្ងៃទី១៧ឧសភា និស្សិតសិស្សានុស្សិសនិងជនវៀត​ណាម
នៅបែលហ្ស៊ីកជាង៣រយនាក់បានធ្វើបាតុកម្មនៅចំពោះមុខស្ថានទូតចិនប្រចាំនៅ
ទីក្រុង Brussels ដើម្បីប្រឆាំងជំទាស់ការដែលប៉េកាំងបញ្ជូនស្ថានីយ៍ខួង Haiyang
shiyou 981 ខុសច្បាប់នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខ ដំបន់ខ្ពង់រាបបាត​សមុទ្រ​របស់
វៀតណាម។ តាងនាមឲ្យសហគមន៍ជនបែលហ្ស៊ីកនិយាយភាសា​បារាំងកុងត៏
លោក Baudouimd de Crombrugghe បានសង្កត់ធ្ងន់ថា ការដែលចិន​បញ្ជូនស្ថានីយ៍
ខួង Haiyangshiyou 981 ទៅកាន់ដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់​រាប​បាតសមុទ្រ
របស់វៀតណាមនិងនាវាចិនវាយប្រហារទៅលើនាវាប៉ូលីស​សមុទ្រវៀតណាមជា
អំពើររំលោភដ៏ធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពនិងសិទ្ធិ​យុត្តាធិការរបស់វៀតណាម រំលោភទៅលើសេចក្តីថ្លែងការស្ដីពីការប្រតិបត្តិ​សំរាប់​ភាគីនានានៅសមុទ្រខាង
កើត (DOC) និងកិច្ចព្រមព្រៀងទាក់ទិននានា​រវាង​ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

        ក្នុងពេលនោះលោក Huynh Cong My ប្រធានសមាគមជនវៀតណាមនៅ​
បែលហ្ស៊ីក​បានឲ្យដឹងថា សមាគមជនវៀតណាមនៅបែលហ្ស៊ីកនឹងបន្តរៀបចំ​មីទ្ទីងនៅចំពោះមុខទីស្ដីការក្រុមប្រឹក្សាអឺរ៉ុប រួមជាមួយសមាគមមិត្តភាពវៀត​ណាមនៅប្រទេសមួយចំនួនរៀបចំការដង្ហែក្បួនធំៗសំដៅអំពាវនាវសហគមន៍​អន្តរជាតិឡើងសម្លេងគាំទ្រវៀតណាម។

        នៅស្វីស លោកស្រី Anjuska Weil អតីតសមាជិការគណៈប្រធានគណៈ​បក្ស​ពលកម្មស្វីសបានអះអាងថា​រាល់សេចក្តីប្រកាសរបស់ចិនអំពី​អធិបតេយ្យ​ភាព
នៅសមុទ្រខាងកើតដើរបញ្ច្រាស់ទាំងស្រុងនឹងច្បាប់អន្តរជាតិ។ សហគមន៍​អន្តរជាតិត្រូវឡើងសម្លេងសំណូមពរចិនបញ្ឈប់ភ្លាមអំពើរមិនស្របច្បាប់របស់
គេចំពោះប្រទេសជិតខាងនានា សហប្រតិបត្តិការដើម្បីសន្តិភាពនិងស្ថិរភាព​នៅ​
សមុទ្រខាងកើត។

        នៅអ៊ីតាលី​បណ្ដាព្រឹទ្ធសមាជិកនៃប្រទេសនេះបានចេញសេចក្តីថ្លែងការ​
អះអាងថា ដើម្បីដោះស្រាយភាពតានតឹងនៅសមុទ្រខាងកើត ត្រូវជំរុញភាគី​ទាក់ទិននានាដោះស្រាយដោយសន្តិវិធីសហប្រតិបត្តិការសមស្របនឹងច្បាប់​អន្តរជាតិពិសេសគឺអនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ