សាធារណៈមតិអន្តរជាតិវាយតម្លៃជាវិជ្ជមានអំពីសេដ្ឋកិច្ចវៀតណាម

(VOVWORLD) - កាលពីពេលថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា នៅឆ្នាំនេះ វៀតណាមនឹងវ៉ាដាច់សិង្ហបុរី និងម៉ាឡេស៊ី ដើម្បីឡើងដល់ចំណាត់ថ្នាក់ទី៣ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយស្ថិតនៅក្រោមឥណ្ឌូនេស៊ី និងថៃ ទាក់ទងនឹងទំហំសេដ្ឋកិច្ច។
សាធារណៈមតិអន្តរជាតិវាយតម្លៃជាវិជ្ជមានអំពីសេដ្ឋកិច្ចវៀតណាម - ảnh 1រូបថតឧទាហរណ៍៖ VOV

ក្នុងរយៈពេលកន្លងមក សាធារណៈមតិអន្តរជាតិបន្តមានការវាយតម្លៃជាវិជ្ជមានជាច្រើនអំពីសេដ្ឋកិច្ចវៀតណាម ដោយចាត់ទុកថា វៀតណាមមានសមត្ថភាពលេចចេញជាខឿនសេដ្ឋកិច្ចពោរពេញទៅដោយយថាទស្សន៍នៅអាស៊ី ហើយកំពុងមានអត្រាកំណើនល្អប្រសើរជាងកម្រិតមធ្យម អាស្រ័យលើកត្តាមួយចំនួនដូចជា៖ គោលនយោបាយប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព; ការវិនិយោគផ្ទាល់ពីបរទេសខ្ពស់; ការប្រើប្រាស់ក្នុងស្រុក និងការកើនឡើងគួរឲ្យកត់សម្គាល់នៃវណ្ណៈកណ្តាល; សមត្ថភាពតភ្ជាប់ទីផ្សារនិងប្រៀបខ្លាំងបើធៀបនឹងគូប្រជែងក្នុងតំបន់ ជាដើម។

កាលពីពេលថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា នៅឆ្នាំនេះ វៀតណាមនឹងវ៉ាដាច់សិង្ហបុរី និងម៉ាឡេស៊ី ដើម្បីឡើងដល់ចំណាត់ថ្នាក់ទី៣ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយស្ថិតនៅក្រោមឥណ្ឌូនេស៊ី និងថៃ ទាក់ទងនឹងទំហំសេដ្ឋកិច្ច។ ជាពិសេស ជាមួយនឹងល្បឿនកំណើន GDP ដូចបច្ចុប្បន្ន វៀតណាមត្រូវបានគេព្យាករណ៍ថា នឹងវ៉ាដាច់ប្រទេសថៃ ដើម្បីក្លាយជាខភនសេដ្ឋកិច្ចធំទីពីរនៅអាស៊ីអាគ្នេយ៍។ IMF ពន្យល់ថា៖ ការគ្រប់គ្រងប្រកបដោយភាពប៉ិនប្រសបនូវកត្តាសំខាន់ៗនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដូចជា៖ អតិផរណា GDP តុល្យភាពនៃការទូទាត់ ទុនបំរុងប្តូរប្រាក់បរទេស ការបង្កើនការងារធ្វើដើម្បីទប់ទល់នឹងនិន្នាការអវិជ្ជមានដែលបណ្ដាលមកពីជំងឺរាតត្បាត Covid-19 បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាឲ្យល្បឿនកំណើនសេដ្ឋកិច្ចវៀតណាមខ្ពស់ជាងប្រទេសដទៃទៀតក្នុងតំបន់។

ក្នុងពេលជាមួយគ្នានោះ វិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) របស់វៀតណាមត្រូវបានវាយតម្លៃថា មានសក្តានុពលសម្រាប់ការអភិវឌ្ឍ ហើយក្លាយជាវិស័យវិនិយោគដ៏ទាក់ទាញ។ ក្រុមហ៊ុន McKinsey & Company បានព្យាករណ៍ថាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមអាចមានទំហំធំដូចវិស័យលក់រាយបែបប្រពៃណីនៅឆ្នាំ ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ