សាធារណមតិអន្តរជាតិស្តីពីលទ្ធផលនៃការបោះប្រជាមតិនៅក្រិក

(VOVworld)-អាល្លឺម៉ង់និងបារាំងជាប្រទេសពីរមានខឿនសេដ្ឋកិច្ចធំបំផុតក្នុង
តំបន់ចាយប្រាក់អឺរ៉ូ (Eurozone) បានរួមគ្នាអំពាវនាវរៀបចំកិច្ចប្រជុំកំពូលនាថ្ងៃ
ទី៧កក្កដា សំដៅពិភាគ្សាអំពីការបោះប្រជាមតិដែលទើបនឹងប្រព្រឹត្តទៅ នៅក្រិកដោយលទ្ធផលមិនដូចជាការរំពឹងទុកឡើយ។ អធិការបតីអាល្លឺម៉ង់
លោកស្រី Angela Merkel និងប្រធានាធិបតីបារាំងលោក Francois Hollande បានមានជំនួបសន្ទនាតាមទូរស័ព្ទ ស្តីពីបញ្ហាក្រិក ក្នុងនោះបានយល់ព្រម ចំពោះលទ្ធផលនៃការបោះប្រជាមតិ ព្រមទាំងពិភាគ្សាអំពីវិបត្តិបំណុលរបស់
ក្រិកផងដែរ។ រដ្ឋមន្ត្រីអ៊ីតាលី លោក Paolo Gentiloni បានសង្កត់ធ្ងន់ថា ត្រូវ ចាប់ផ្តើមឡើងវិញរាល់ការខំប្រឹងប្រែង ដើម្បីសម្រេចបានកិច្ចព្រមព្រៀង១
ជាមួយក្រិក។​ក្នុងពេលជាមួយគ្នានោះ អនុរដ្ឋមន្ត្រីសេដ្ឋកិច្ចរុស្ស៊ី Alexei Likhachev
បានបញ្ជាក់ថា ក្រិកកំពុងខិតមកជិតនឹងក្លោងទ្វាចាកចេញពីតំបន់ Eurozone
ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ