សធារណៈមតិអន្តរជាតិស្វាគមន៍កិច្ចព្រមព្រៀងរវាងភាគីនានានៅលីប៊ី
|
សធារណៈមតិអន្តរជាតិស្វាគមន៍កិច្ចព្រមព្រៀងរវាងភាគីនានានៅលីប៊ី (Image: VNA) |
(VOVworld) – នាថ្ងៃទី ១២ កក្កដា អ.ស.ប. និងប្រទេសអឺរ៉ុបបានស្វាគមកិច្ចព្រម ព្រៀងសន្តិសភាពដែល អ.ស.ប. ធ្វើជាអ្នកអាជ្ញាកណ្ដាលរវាងភាគីនានានៅលីប៊ី ហើយចាត់ទុកនេះជាការបោះជំហានឆ្ពោះទៅរកការស្តារស្ថិរភាពឡើងវិញនៅ ប្រទេសអាហ្វ្រិកខាងជើងនេះ។ ប៉ុន្តែ មហាសន្និបាតប្រជាជនទូទាំងប្រទេស (GNC) ដែលជាស្ថាប័នត្រូវបានកំលាំងឥស្លាមគាំទ្រនោះមិនចូលរួមការចរចារនេះ ទេ។
នាថ្ងៃដដែល ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ក៏បានអំពាវនាវឲ្យភាគីនានានៅលីប៊ី
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពសំដៅរាំងស្កាត់អំពើហឹង្សារ ក៏ដូចជា ការរីករាលដាលរបស់បណ្ដាក្រុមឥស្លាមជ្រុលនិយមដូចជាអង្គការរដ្ឋ ឥស្លាម
ស្វ័យប្រកាស (IS) ផងដែរ៕