សាធារណៈមតិអូស្ត្រាលីចាប់អារម្មណ៍ចំពោះដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Anthony Albanese នៅវៀតណាម
(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Anthony Albanese មកកាន់វៀតណាម ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន រួមទាំងកញ្ចប់ថវិកាចំនួន ១០៥ លាន AUD ជួយឧបត្ថម្ភដល់ដំណើរចម្រោះកាបូនសម្រាប់ខឿនសេដ្ឋកិច្ចវៀតណាម ។
សាធារណៈមតិអូស្ត្រាលីចាប់អារម្មណ៍ចំពោះដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Anthony Albanese នៅវៀតណាម |
ក្នុងរយៈពេលពីរថ្ងៃកន្លងទៅ សារព័ត៌មានអូស្ត្រាលីបានចុះផ្សាយអត្ថបទជាច្រើនអំពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅវៀតណាម (៣ មិថុនា ដល់ថ្ងៃទី៤ មិថុនា) របស់លោកនាយករដ្ឋមន្ត្រី Anthony Albanese។ ក្រៅពីការចុះផ្សាយអំពីសកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី Albanese នៅវៀតណាម ខ្លឹមសារដែលលោកបានពិភាក្សាក្នុងជំនួបនានា សារព័ត៌មានអូស្ត្រាលីក៏បានដកស្រង់មតិយោបល់វិជ្ជមានរបស់នាយករដ្ឋមន្ត្រី Albanese អំពីទំនាក់ទំនងជាមួយវៀតណាមផងដែរ។
កាសែតអេឡិចត្រូនិក ABC News បានរាយការណ៍ថា ក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Anthony Albanese មកកាន់វៀតណាម ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន រួមទាំងកញ្ចប់ថវិកាចំនួន ១០៥ លាន AUD ជួយឧបត្ថម្ភដល់ដំណើរចម្រោះកាបូនសម្រាប់ខឿនសេដ្ឋកិច្ចវៀតណាម ដើម្បីជួយវៀតណាមសម្រេចបានគោលដៅបញ្ចេញឧស្ម័នមកត្រឹមសូន្យ(Net Zero) នៅឆ្នាំ ២០៥០; កិច្ចសហការលើការចែករំលែកព័ត៌មាន និងបង្កើតកិច្ចប្រជុំជាប្រចាំរបស់រដ្ឋមន្ត្រីពាណិជ្ជកម្ម។
ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងពីរមានសេចក្តីសោមនស្សរីករាយនៅពេលដែលប្រទេសទាំងពីរបានបើកផ្លូវហោះហើរថ្មីចំនួនពីរគឺផ្លូវហោះហើររបស់ក្រុមហ៊ុន Vietnam Airlines តភ្ជាប់ទីក្រុងហាណូយជាមួយទីក្រុង Melbourne និងផ្លូវហោះហើររបស់ក្រុមហ៊ុន Vietjet Air តភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុង Brisbane របស់អូស្ត្រាលី។
កាសែត Financial Review បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីមានបំណងចង់ឱ្យវៀតណាមក្លាយទៅជាដៃគូចម្បងរបស់ប្រទេសនេះ ហើយសង្ឃឹមថា "ប្រទេសទាំងពីរអាចលើកកំពស់ទំនាក់ទំនងទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងពេលឆាប់ៗនេះ"។
មិនត្រឹមតែចុះផ្សាយអំពីសកម្មភាពផ្លូវការប៉ុណ្ណោះទេ សារព័ត៌មានអូស្ត្រាលីក៏ចាប់អារម្មណ៍នឹងវត្តមានរបស់លោកនាយករដ្ឋមន្ត្រី Anthony Albanes នៅហាងស្រាបៀរមួយកន្លែងនៅទីក្រុងហាណូយ ដើម្បីទទួលទានស្រាបៀរ និងពិសារនំប៉័ង ដែលជាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់របស់វៀតណាម ដែលត្រូវបានភ្ញៀវបរទេសជាច្រើននិយមចូលចិត្តផងដែរ៕