សាធារណរដ្ឋឆែកវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ EVFTA ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម

(VOVWORLD) - សាធារណៈមតិរបស់សាធារណរដ្ឋឆែកនិយាយរួមនិងសហភាពអឺរ៉ុបនិយាយដោយឡែក  សុទ្ធតែគាំទ្រការចុះហត្ថលេខាយ៉ាងឆាប់ៗ និងអនុម័តជាឯកឆ័ន្ទលើកិច្ចព្រមព្រៀងចំនួនពីរស្តីពី ពាណិជ្ជកម្មសេរី (EVFTA) និងការពារវិនិយោគ (EVFTA) ដែលបានរួមចំណែកក្នុងការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិង EU ក្នុងនោះមានសាធារណរដ្ឋឆែកតែម្តង។ 
សាធារណរដ្ឋឆែកវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ EVFTA ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម - ảnh 1 រោងចក្រកាត់ដេរនាំចេញទៅកាន់ទីផ្សារអឺរ៉ុប (អគ្គក្រុមហ៊ុនកាត់ដេរលេខ ១០) (រូបថតៈ TTXVN)

យោងតាមលោកស្រី Lucie Vondrackova ប្រធាននាយកដ្ឋានទទួលបន្ទុកគោលនយោ បាយ ពាណិជ្ជកម្មនិងបណ្តាអង្គការសេដ្ឋកិច្ចអន្តរជាតិ នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឆែកថា EVFTA នឹងនាំមកនូវផលប្រយោជន៍សំខាន់សម្រាប់ទាំងវៀត ណាមនិង EU។ ផលប្រយោជន៍សំខាន់បំផុតដោយ EVFTA នាំមក គឺការលុបបំបាត់ពន្ធ ៩៩% ដែលជួយកាត់បន្ថយចំណាយសម្រាប់អ្នកនាំចេញក៏ដូចជាអ្នកនាំចូលរបស់ វៀតណាម។ ប្រការនេះបានបង្កើតឱកាសសម្រាប់សហគ្រាសឆែកនាំចេញទំនិញក្នុងវិស័យដែលជាប្រៀបខ្លាំងរបស់ខ្លួន ដូចជា ឧស្សាហកម្មវាយនភណ្ឌ កញ្ចក់ រថយន្ត គ្រឿងយន្ត បច្ចេកទេសអេឡិចត្រូនិកជាដើម។

ការដែល EU បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ជាមួយវៀតណាមនិយាយដោយឡែកនិងបណ្តាប្រទេសអាស៊ាននិយាយរួម នឹងរួមចំណែកអនុវត្តន៍ជាក់ស្តែង រាល់គោលនយោបាយអាទិភាពរបស់ EU ក្នុងការទាក់ទងផ្ទាល់ជាមួយទីផ្សារអាស៊ាន ដោយសារអាស៊ានគឺជាដៃគូពាណិជ្ជកម្មធំទី៣របស់ EU ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ