សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េចោទប្រកាន់អាមេរិកនិងកូរ៉េខាងត្បូង

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េចោទប្រកាន់អាមេរិកនិងកូរ៉េខាងត្បូង - ảnh 1
អាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធរួម
(រូបថតៈ Internet)

(VOV)-កាណាល់ទូរទស្សន៌ជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
KCNA នាថ្ងៃទី២១សីហាបានដកស្រង់សម្តីរបស់មន្រ្តីយោធារបស់ប្រទេសនេះដែល
ថ្កោលទោសការដែលអាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធរួមចាប់ពីថ្ងៃទី២១សីហា
។ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េចាត់ទុកថានេះជាការបង្ករឿងហេតុ
លើឧបទ្វីបកូរ៉េ និងព្រមានថា នឹងមានសកម្មភាពតបទៅវិញដោយសមរម្យដើម្បី
ការពារបូរណភាពដែនដី។ សេចក្តីប្រកាសព័ត៌មានរបស់កងទ័ពសាធារណរដ្ឋប្រជា
ធិបតេយ្យប្រជាមានិតកូរ៉េចាត់ទុកថា ការធ្វើសមយុទ្ធនេះ រំលោភយ៉ាងធ្ងន់ធ្ងរទៅ
លើកិច្ចព្រមព្រៀងឈប់បាញ់លើឧបទ្វីបកូរ៉េ ទន្ទឹម​នឹងនោះប្រកាសថា កងទ័ពប្រ
ជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េមិនភ្ជាប់ជាមួយកិច្ចព្រមព្រៀង
នេះទៀតទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ