សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលជាលើកទីពីរជាមួយអាមេរិក

(VOVWORLD) -នារលៀលថ្ងៃទី ១៥ ខែកុម្ភៈគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ ស.ប.ប ករ៉េបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំងប្រទេសចិនមុនពេលសន្និសីទកំពូលជាលើកទីពីររវាង អាមេរិក និង ស.ប.ប ករ៉េ ដែលគ្រោងនឹងប្រព្រឹត្តិទៅនាចុងខែកុម្ភៈ នៅប្រទេសវៀតណាម។ 
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលជាលើកទីពីរជាមួយអាមេរិក - ảnh 1 មេដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-un (រូបថត៖ Yonhap / VNA)

គណៈប្រតិភូនេះមានសមាជិកចំនួន ១២ រូប ដឹកនាំដោយលោក Kim Chang – son ជាជំនួយការជិតស្និទ្ធរបស់មេដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-un បានមកដល់ព្រលានយន្តហោះអន្តរជាតិប៉េកាំងតាមជើងហោះហើររបស់ក្រុមហ៊ុន Air China Airlines ។

គណៈប្រតិភូស.ប.ប កូរ៉េគ្រោងនឹងមកកាន់ទីក្រុងហាណូយប្រទេសវៀតណាមនាចុងសប្ដាហ៍នេះ ហើយមានជំនួបពិភាក្សាជាមួយមជ្ឈដ្ឋានមន្ត្រីអាមេរិកអំពីការត្រៀមរៀបចំសម្រាប់សន្និសីទកំពូលនេះនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ