សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​បាន​បាញ់​បង្ហោះ​ វត្ថុ​ហោះ​ហើរ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ទៅ​លើ​​សមុទ្រ​ជប៉ុន

(VOVWORLD) - កងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា នៅថ្ងៃទី ៥ ខែមករា កូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុហោះហើរដែលមិនស្គាល់អត្តសញ្ញាណ ទៅក្នុងសមុទ្រជប៉ុន។


សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​បាន​បាញ់​បង្ហោះ​ វត្ថុ​ហោះ​ហើរ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ទៅ​លើ​​សមុទ្រ​ជប៉ុន - ảnh 1(រូបភាព៖ AFP/TTXVN)

ភ្លាមមួយរំពិក នាថ្ងៃដដែលនោះ រដ្ឋាភិបាលជប៉ុនបានប្រកាសថា កូរ៉េខាងជើងបានបាញ់បង្ហោះនូវវត្ថុដែលទំនងជាមីស៊ីលបាលីស្ទីក ឆ្ពោះទៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសនេះ។ នេះជាការបាញ់បង្ហោះលើកដំបូងរបស់កូរ៉េខាងជើង ក្នុងឆ្នាំ២០២២នេះ ដែលបានប្រព្រឹត្តិទៅប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានសន្យាថា នឹងបន្តអភិវឌ្ឍន៍ផ្នែកយោធារបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍អន្តរជាតិអស្ថេរភាព។

កាលពីខែតុលា ឆ្នាំ ២០២១ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលថ្មីដែលបាញ់ពីនាវាមុជទឹក ដោយបង្កើនការព្រួយបារម្ភអំពីភាពជឿនលឿនខាងបច្ចេកវិទ្យា ដែលទីក្រុងព្យុងយ៉ាងសម្រេចបានក្នុងប្រភេទអាវុធដែលពិបាកស្ទាក់ចាប់នេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ