(VOVworld)-នាថ្ងៃទី១៧តុលាបណ្តាបុគ្គលឹកជួយសង្រ្គោះចាប់ផ្តើមការស្វែងរកជន
រងគ្រោះក្នុងការធ្លាក់យន្តហោះ ATR ដែលដឹកអ្នកដំណើរ៥០នាក់ ក្នុងនោះមានជន
ដើមកំណើតវៀតណាមចំនួន៣នាក់ ដោយជួបឧបត្តហេតុនៅទន្លេមេគង្គ។ ទីភ្នាក់
ងារសាព័ត៌មានឡាវKPLឲ្យដឹងថា អ្នកដំណើរប្រហែលស្លាប់ទាំងអស់។
|
ឡាវស្វែងរកជនរងគ្រោះដោយសារការធ្លាក់យន្តហោះ ATR (រូបថតៈphapluat.vn) |
ទីតាំងកើតហេតុនេះមានចំងាយពីព្រលានយន្តហោះ Pakseខេត្តChampasak
៨គីឡូម៉ត្រ។ តាមសមត្ថកិច្ចឡាវថា លើយនហោះ Q301 ដែល ចេញដំណើរពីទី
ក្រុងវៀងច័ន្ទ ឡាវនាថ្ងៃទី១៦តុលា ដែលមានអ្នកដំណើរជាពលរដ្ឋរបស់ប្រទេស
និងតំបន់ដែនដីចំនួន១០ ក្នុងនោះមាន វៀតណាម ថៃ ឡាវ ម៉ាឡេស៊ីនិងប្រទេស
មួយចំនួនទៀត។
ប្រធាននាយកដ្ឋានអាកាសចរណ៌នៅក្នុងប្រទេសឡាវ លោក Yakua
Lopangkao និយាយថាគ្រោះថ្នាក់នេះកើតមានឡើងដោយសាអាកាសធាតុអា
ក្រក់ និងរងផលប៉ះពាល់ដោយព្យុះNari ផងដែរ។ ក្រុមហ៊ុនអាកាសចរណ៌ឡាវ
នាថ្ងៃតី១៧តុលា បានផ្ញើរសេចក្តីរំលែកទុក្ខទៅកាន់គ្រួសារជនរងគ្រោះ។
អគ្គកុងស៊ុលវៀតណាមប្រចាំនៅឡាវបានរួមផ្សំជាមួយសមាគមន៌ជនវៀត
ណាមប្រចាំខេត្ត Champasak ទៅសាកសួរសុខទុក្ខគ្រួសារជនរងគ្រោវៀតណាម
ដោយការធ្លាក់យន្តហោះនេះ។
ដោយទទួលដំណឹងថានាថ្ងៃទី១៦តុលាយន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអា
កាស ចរណ៌ឡាវត្រូវរងគ្រោះថ្នាក់ក្នុងដំណើរពីរដ្ឋធានីវៀងច៏ន្ទទៅកាន់ Pakse
ខេត្ត Champasak របស់ឡាវ នាថ្ងៃទី១៧តុលា ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang និងនាយករដ្ឋមន្រ្តីលោក Nguyen Tan Dungនិងរដ្ឋមន្រ្តីការ
បរទេស លោក Pham Binh Minh បានផ្ញើរសារទូ លេខរំលែកទុក្ខដល់ថ្នាក់ ដឹក
នាំរបស់ឡាវ៕