សាធារណះ អាហ្សង់ទីនប្រឆាំងជំទាស់ចិន
(VOV)_ការដែលចិនបានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ នៅក្នុងតំបន់ សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម បានគំរាមគំហែង
ដល់សន្តិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជានៅលើពិភពលោក។ នេះគឺជា ការអះអាងរបស់លោក Alberto Hutschenreuter សាស្ត្រាចារ្យនៅសាលាសភាបណ្ឌិតកងទ័ពជើងអាកាស អាហ្សង់ទីននិងជានាយកក្រុមហ៊ុនផ្សព្វផ្សាយ Quilibrium
Global ក្នុងពេលដែលអធិប្បាយអំពីភាពតានតឹងនៅសមុទ្រខាងកើត នាបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ លោក Alberto Hutschenreuter បានសម្ដែងការព្រួយបារម្ភអំពីការ
ដែលចិនមិនគោរពបណ្ដាសេចក្តីសម្រេចចិត្តរបស់អង្គការអន្តរជាតិនានា ដើម្បីដោះស្រាយបណ្ដាជំលោះនេះ ម្យ៉ាងទៀតបង្កការញុះញុងលិទ្ធិជាតិនិយមនិងបង្កើនការប្រកួតប្រជែងសព្វាវុធទៀតផង។
|
លោក Alberto Hutschenreuter ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មានទីភ្នាក់ងារសារព័ត៍មានវៀតណាម (TTXVN) |
ការព្រួយបារម្ភអំពីការដែលប៉េកាំងធ្វើងើយកន្ទើយចំពោះច្បាប់អន្តរជាតិ ក៏
បានលោក Diego Velazquez ទទួលបន្ទុកផ្នែកផ្សព្វផ្សាយសង្គមរបស់ Quilibrium Global បានចែករំលែក។ លោក Diego Velazquez ចាត់តុកការដែលចិនបានដាក់ស្ថានីយខួងនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀត
ណាម និងការប្រមូលផ្តុំនាវា យន្តហោះ រួមទាំងនាវាយោធាជាច្រើនមកដើម្បីគំ
រាមគំហែង វាយប្រហារទៅលើនាវារបស់វៀតណាម នេះគឺជាសកម្មភាពគំរាមគំ ហែងដល់អធិបតេយ្យភាពរបស់វៀតណាម គំរាមគំហែងដល់ស្ថិរភាពនៅអាស៊ី
អាគ្នេយ៍ និងសន្តិភាពពិភពលោក។
រីឯលោកស្រី Vanina Soledad Fattori ទទួលបន្ទុកផ្នែកអភិវឌ្ឍន៍និងខ្លឹមសារ
នៃ Quilibrium Global ក៏បានបង្ហាញច្បាស់ថា៖ អំពើរបស់ចិនមិនគ្រាន់តែរំលោភ ទៅលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ប៉ុណ្ណោះទេ ថែមទាំងដើរផ្ទុយទៅនឹងសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានា នៅសមុទ្រខាងកើត (DOC) ដែលចិនបានចុះហត្ថលេខាជាមួយអាស៊ាន នាឆ្នាំ
២០០២។ ក៏តាមលោកស្រីដែរថា៖ការផ្តួចផ្តើមគំនិតរបស់វៀតណាម គឺស្វែងរក ដំណោះស្រាយដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ ទទួលបានការគាំទ្រ
ជា ច្រើនពីសហគមន៍អន្តរជាតិ៕