ស្នាដៃវិសេសវិសាលជាច្រើនត្រូវបានជ្រើសរើសដាក់បញ្ចាំងនៅមហោស្រពខ្សែ ភាពយន្តអន្តរជាតិហាណូយលើកទី៥

(VOVWORLD) - ស្នាដៃជាច្រើនដែលធ្លាប់ទទួលបានពានរង្វាន់នៅមហោ ស្រពខ្សែភាពយន្តដ៏ល្បីល្បាញលើពិភពលោក នឹងត្រូវបានដាក់បញ្ចាំងនៅមហោស្រពខ្សែភាពយន្ត អន្តរជាតិហាណូយ (HANIFF) លើកទី៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ដល់ ថ្ងៃទី៣១ ខែតុលា ខាងមុខ។
ស្នាដៃវិសេសវិសាលទាំងនេះ នឹងឆ្លុះបញ្ចាំងនូវ លក្ខណៈស្រស់ស្អាតអំពីវប្បធម៌ សង្គម និងមនុស្សនៃប្រទេសនីមួយៗ ដែលជា កន្លែងប្រសូត្រឡើងខ្សែភាពយន្តនោះ។ ទន្ទឹមនឹងនោះ ស្នាដៃឆ្នើមៗគួរឲ្យទាក់ ទាញផ្សេងៗទៀតមកពីប្រទេសនិងតំបន់ដែនដីនៅទ្វីបទាំង៥ ក៏ត្រូវបានដាក់ បញ្ចាំងជាលើកដំបូងនិងឥតគិតថ្លៃក្នុងក្របខ័ណ្ឌមហោស្រពខ្សែភាពយន្តអន្តរ ជាតិហាណូយលើកនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ