សន្តិភាពស្ថិរភាពនិងភាពសម្បូររុងរឿងនៅអាស៊ីអាគ្នេយ៍សមស្របទៅនឹងផលប្រយោជន៍របស់ទាំងអាស៊ាននិងអាមេរិក

សន្តិភាពស្ថិរភាពនិងភាពសម្បូររុងរឿងនៅអាស៊ីអាគ្នេយ៍សមស្របទៅនឹងផលប្រយោជន៍របស់ទាំងអាស៊ាននិងអាមេរិក - ảnh 1
នាយ ឧត្តមសេនីយ៍ លោក Ngo Xuan Lich ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំ

(VOVworld)- សន្តិភាពស្ថិរភាពនិងភាពសម្បូររុងរឿងនៅអាស៊ីអាគ្នេយ៍សមស្រប
ទៅនឹងផលប្រយោជន៍របស់ទាំងអាស៊ាននិងអាមេរិក។​នេះជាការអះអាងរបស់
នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម
ក្នុង ជំនួបក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិកនៅក្រុងហាវៃអាមេរិក
នាថ្ងៃ ទី៣០កញ្ញា។​តាមនាយឧត្តមសេនីយ៍ Ngo Xuan Lich ការចូលរួមមានការទទួល
ខុស ត្រូវរបស់អាមេរិកក៏ដូចជាប្រទេសដៃគូ ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍
នៅ អាស៊ីអាគ្នេយ៍ក៏ដូចជានៅអាស៊ីប៉ាស៊ីហ្វិកនឹងជួយអាស៊ានអនុវត្តជាក់ស្តែងគោល
ដៅ សហគមន៍អាស៊ាន២០២៥។​តាមនាយឧត្តមសេនីយ៍ លោក Ngo Xuan Lich អា
ស៊ាន និងអាមេរិកគប្បីប្រមូលផ្តុំកសាងសមត្ថភាពអនុវត្តសកម្មភាពរួមលើវិស័យសន្តិ
សុខ ក្រៅប្រពៃណី។​នាយឧត្តមសេនីយ៍បានស្នើឲ្យអាមេរិកបង្កើនចែករំលែកបទពិ
សោធន៍ និងជួយបង្កើនសមត្ថភាពសម្រាប់ប្រទេសអាស៊ាននានា ជាពិសេសក្នុងការ
ស្វែងរក ជួយសង្គ្រោះនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ