សន្ទស្សន៍សេដ្ឋកិច្ចជាច្រើនរបស់វៀតណាមស្ដារឡើងវិញយ៉ាងខ្លាំង
(VOVWORLD) - របាយការណ៍ នេះបានចង្អុលបង្ហាញចំណុចភ្លឺជាច្រើននៃសេដ្ឋកិច្ចវៀតណាមដែលក្នុងនោះសន្ទស្សន៍ផលិតកម្មឧស្សាហកម្មក្នុងខែឧសភាបានកើនឡើងចំនួន ១០,៤% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន ហើយស្មើនឹងល្បឿនកំណើនមុនពេលជំងឺរាតត្បាតកើត មាន។
សន្ទស្សន៍ PMI របស់វៀតណាមបើធៀបនឹងប្រទេសផ្សេងមួយចំនួន។ (រូបថត៖ WB) |
ធនាគារពិភពលោក (WB) នៅវៀតណាមទើបតែបានប្រកាសរបាយការណ៍ បច្ចុប្បន្នភាពស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមក្នុងខែមិថុនា ឆ្នាំ ២០២២ ដែលសង្កត់ធ្ងន់ថា សេដ្ឋកិច្ចវៀតណាមបន្តរក្សាសន្ទុះស្ដារឡើងវិញយ៉ាងរឹងមាំ ទោះបី ជាប្រឈមនឹងការកើនឡើងនៃស្ថានការណ៍អស្ថិរភាពសកលក៏ដោយ។ របាយការណ៍ នេះបានចង្អុលបង្ហាញចំណុចភ្លឺជាច្រើននៃសេដ្ឋកិច្ចវៀតណាមដែលក្នុងនោះសន្ទស្សន៍ផលិតកម្មឧស្សាហកម្មក្នុងខែឧសភាបានកើនឡើងចំនួន ១០,៤% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន ហើយស្មើនឹងល្បឿនកំណើនមុនពេលជំងឺរាតត្បាតកើត មាន។ ក្នុងពេលជាមួយគ្នានោះ សន្ទស្សន៍គ្រប់គ្រងកម្លាំងទិញ (PMI) នៃឧស្សាហកម្មកែច្នៃ-ផលិត បាន កើនឡើងពី ៥១,៧% ក្នុងខែមេសា ដល់ ៥៤,៧% ក្នុងខែឧសភា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១២ ខែកន្លងមក ដែលបង្ហាញពីកំណើនដ៏ ខ្លាំងក្លានៃឧស្សាហកម្មនេះ។
ចំណុចភ្លឺមួយទៀតគឺទំហំលក់រាយទំនិញនិងសេវាកម្មប្រើប្រាស់ក្នុងខែឧសភា បានកើនឡើងដោយល្បឿនកំណត់ត្រា ចំនួន២២,៦% (បើធៀបនឹងឆ្នាំមុន)។ ដោយ សារតែការស្ដារឡើងវិញយ៉ាងខ្លាំងនៃតម្រូវការក្នុងស្រុក ចំណូលថវិការដ្ឋសរុបក្នុងខែ ឧសភាបានកើនឡើងប្រហែល ២៩,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ហើយជួយរក្សាចំណូលថវិកាលើសចំណាយក្នុងរយៈពេល៥ខែជាប់ៗគ្នា។ របាយការណ៍របស់ធនាគារពិភពលោកក៏បានឲ្យដឹងផងដែរថា អតិផរណានៅ ក្នុងប្រទេសវៀតណាមបានកើនឡើងប៉ុន្តែនៅតែទាបជាងគោលដៅ ៤%៕