សន្ទស្សន៍ PCI – បន្ទាត់វាស់សមត្ថភាពគ្រប់គ្រងនិងបិរយាកាសវិនិយោគ

សន្ទស្សន៍ PCI – បន្ទាត់វាស់សមត្ថភាពគ្រប់គ្រងនិងបិរយាកាសវិនិយោគ - ảnh 1
សន្ទស្សន៍ PCI – បន្ទាត់វាស់សមត្ថភាពគ្រប់គ្រងនិងបិរយាកាសវិនិយោគ (Image: VNA)


(VOVworld) – របាយការណ៍ស្តីពីសមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្តឆ្នាំ ២០១៥ (PCI) ទើបនឹងត្រូវបានសភាឧស្សាហពាណិជ្ជកម្មវៀតណាម (VCCI) ប្រកាស នាពេលថ្មីៗនេះ។ នេះមិនត្រឹមតែជាការស្រាវជ្រាវនិងត្រួតពិនិត ប៉ុណ្ណោះទេ ថែមទាំងអាចត្រូវបានចាត់ទុកជាបន្ទាត់ដ៏ច្បាស់លាស់នូវការខំប្រឹងប្រែង របស់រដ្ឋអំណាចតំបន់ក្នុងការកែលំអរបរិយាកាសវិនិយោគលើកកំពស់ សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត។ លទ្ធផលដែលត្រូវបានប្រកាសឆ្នាំនេះ បានសឲ្យឃើញថា៖ ខេត្តមួយ ចំនួនទទួលបានចំណាត់ថ្នាក់ខ្ពស់ក្នុងតារាង រៀបចំណាត់ថ្នាក់ PCI៕

ក្នុងតារាងរៀបចំណាត់ថ្នាក់ឆ្នាំ ២០១៥ ខេត្ត Vinh Phuc មានឈ្មោះក្នុង ​បញ្ជី​រាយនាមតំន់ចំនួន ៥  ដែលមាន សមត្ថភាពប្រកួតប្រជែងនិងទាក់ទាញ ការវិនិយោគខ្ពស់បំផុតក្នុងទូទាំងប្រទេសវៀតណាម។ បូកសករុបដំណើរ របស់ខេត្ត Vinh Phuc អាចសឲ្យឃើញនូវការលេចធ្លោយ៉ាងពេញទំហឹង របស់ខេត្តនេះ។ ក្នុងឆ្នាំ ២០១២ ខេត្ត Vinh Phuc បានឈរលំដាប់ថ្នាក់ទី ១០ ក្នុងតារាងរៀប ចំណាត់ថ្នាក់ ប៉ុន្តែ តំបន់នេះបានធ្លាក់ចុះដល់លំដាប់ទី ៤៣ ក្នុងឆ្នាំ ២០១៣។ ដោយ ការប្តេជ្ញាចិត្តលើកកំពស់ឋានៈរបស់ខ្លួន ដល់ឆ្នាំ ២០១៥ ខេត្ត Vinh Phuc បានមានវត្តមានក្នុងតូប ១០។ លោក Duong Trong Khang អនុប្រធានសមាគមអាជីវករខេត្ត Vinh Phuc បានឲ្យដឹងថា៖

        «ដើម្បីបរិយាកាសវិនិយោគកាន់តែគួរឲ្យទាក់ទាញថែមទៀតថ្នាក់ដឹក នាំខេត្ត Vinh Phuc និងសមត្ថកិច្ចយកចិត្តជានិច្ចកាលទុកដាក់ដល់អាជីវករ។ នៅត្រីមាសនិមួយៗ ខេត្តពិនិត្យនិងស្ទាបស្ទង់មតិរបស់សហគ្រាសពី ៥០ ដល់ ៩០ ដើម្បីអាដឹងបានថាពួកគេជួប ការលំបាអ្វីខ្លះបញ្ហាណាខ្លះសំដៅ ដោះស្រាយ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំខេត្ត នឹងមានឱកាសផ្ទៀងស្តាប់ការ ផ្តើមគំនិតរបស់មជ្ឈដ្ឋានអាជីវករដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់វិនិយោ គិនបរទេសធ្វើអាជីវកម្ម។»

        ខេត្ត Thai Nguyen ក៏ជាចំណុចលេចធ្លោមួយក្នុងការកែលំអរបរិយា កាសធ្វើ អាជីវកម្មដ្ឋាន។ ពីលំដាប់ថ្នាក់ទី ៥៧/៦៣ ក្នុងឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ ខេត្ត Thai Nguyen បានឡើងដល់លំដាប់ទី ៧។ លោក Nhu Van Tam អនុប្រធានអចិន្ត្រៃ គណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen  បានចាត់ទុក ថា៖ អាស្រ័យដល់សន្ទស្សន៍ PCI រដ្ឋអំណាចតំបន់ឃើញច្បាស់នូវភាពអន់ ខ្សោយដែលត្រូវដោះ ស្រាយនិងផ្លាស់ប្តូរថ្មីដើម្បីទាក់ទាញវិនិយោគិន។ ក្នុង ឆ្នាំ ២០១៥ ខេត្ត Thai Nguyen បានឈរលំដាប់ថ្នាក់ទី ៨ ក្នុងតារាងរៀបចំ ណាត់ថ្នាក់ PCI។ រហូតមកដល់ពេលនេះ ក្រៅពីសម្ព័ន្ធក្រុមហ៊ុន Samsung ខេត្តនៅមានគំរោងការណ៍ចុះឈ្មោះវិនិយោគចំនួន៨០ផ្សេងទៀតដែលមាន ប្រភពទុនវិនិយោគសរុបនៅ ទីនេះឡើងដល់ ៧ ពាន់ ១ រយលានដុល្លាអាមេរិក។ លោក Nhu Van Tam បានឲ្យ ដឹងថា៖

        «នាបច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុន Samsung វិនិយោគប្រាក់ចំនួន ៦ ពាន់លាន ដុល្លាអាមេរិកនៅខេត្ត Thai Nguyen ។ មជ្ឈដ្ឋានវិនិយោគិនប្រើប្រាស់ពលករ ចំនួន ៧០ ពាន់នាក់ដែលបង្កើតនូវជំហានលោតផ្លោះក្នុងកំណើនសេដ្ឋកិច្ច របស់ ខេត្ត Thai Nguyen។ ខេត្តកំពុងអនុវត្តបែបបទច្រកតែមួយនិងច្រកអន្តរ កាលតែ មួយប្រកបដោយប្រសិទ្ធភាព។ ជាប្រឆាំឆ្នាំ យើងខ្ញុំសុទ្ធតែមានរបាយ ការ ណ៍វាយតំលៃភារកិច្ចនិងដកបទពិសោធន៍។ ទស្សនៈរបស់មជ្ឈដ្ឋានថ្នាក់ ដឹកនាំ ខេត្តគឺកែទម្រង់បែបបទរដ្ឋបាល បង្កលក្ខណៈងាយស្រួលសំរាប់អាជីវករ។»

        ក្រៅពីតារាងរៀបចំណាត់ថ្នាក់គុណភាពគ្រប់គ្រងរបស់តំបន់នានា របាយការណ៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្តឆ្នាំ ២០១៥ នៅសឲ្យឃើញនូវ ផ្ទាំងគំនូរស្តីពីបរិយាកាសធ្វើអាជីវកម្មនៅវៀតណាម។ តាមនោះ វៀតណាម មាន ចំណុចថ្មីថ្មោងខាងកំណែទម្រង់រដ្ឋបាល កាត់បន្ថយពេលវេលាចុះឈ្មោះ និងផ្តល់ លិខិតចុះឈ្មោះអង្គភាពអាជីវកម្ម។ ម្យ៉ាងទៀត សហគ្រាសមានប្រភព ទុន វិនិយោគពីបរទេស (FDI) ក៏បានចែករំលែកថា៖ បរិយាកាសធ្វើអាជីវកម្មរបស់ វៀតណាមសុវត្ថភាពជាងបើប្រៀបនឹងប្រទេសដទៃក្នុងតំបន់ ប៉ុន្តែ នៅមានការ លំបាកខាងថ្លៃចំណាយមិនផ្លូវការនិងគុណភាពសេវ៉ាកម្មរដ្ឋបាលសាធារណៈ ជាដើម។វៀតណាមនៅមិនទាន់ក្តាប់យកបានទាំងស្រុងឱកាសនិងផលប្រយោធ ន៍ពីប្រភពទុន FDI ទេ។

        ក្នុងកាលៈទេសៈ វៀតណាមកំពុងធ្វើសមាហរណកម្មដ៏ស៊ីជម្រៅចូលក្នុង ខឿនសេដ្ឋកិច្ចពិភពលោកដោយមានការចូលរួមរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីសំខាន់ៗដែលទាមទាឲ្យខេត្តក្រុងអនុវត្តកំណែទម្រង់រដ្ឋបាលយ៉ាងឆាប់ៗ ផ្លាស់ប្តូរគុណភាពគ្រប់គ្រងនិងកែលំអរបរិយាកាសអាជីវកម្មងាយស្រួលថែម ទៀតដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់និមួយៗ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ