សន្ធិសញ្ញាស្ដីពីការជួញដូរសព្វាវុធរបស់អ.ស.បចូលធរមានជាផ្លូវការ

សន្ធិសញ្ញាស្ដីពីការជួញដូរសព្វាវុធរបស់អ.ស.បចូលធរមានជាផ្លូវការ - ảnh 1
អគ្គលេខាធិការអ.ស.បលោក Ban Ki-moon (រូបថត៖EFE)


(VOVworld) - ក្រោយបណ្ដាជំនួបចរចារក្នុងអំឡុងពេលច្រើនឆ្នាំមក សន្ធិសញ្ញាស្ដីពី
ការជួញដូរសព្វាវុធអន្តរជាតិរបស់អង្គការសហប្រជាជាតិ (អ.ស.ប) (UNATT) បាន
ចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី២៤ ធ្នូ ដោយមានប្រទេសជាសមាជិកជាង៥០
អនុម័ត។ក្នុងឱកាសនេះ អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានជូនសារ
ដល់ប្រទេសជាសមាជិកទាំង១៩៣ ដោយស្វាគមន៍ការដែល UNATT ចូលជាធរ
មានជាផ្លូវការ ព្រមទាំងអំពាវនាវប្រទេសដែលមិនទាន់ចុះហត្ថលេខាឬមិនទាន់
អនុម័ត ឆាប់មានសេចក្ដីសម្រេចចិត្តចូលរួមសន្ធិសញ្ញានេះ។លោក Ban Ki-moon
បានអះអាងថា UNATT បានបើកចេញទំព័រថ្មីក្នុងប្រវត្តិសាស្ត្រត្រួតពិនិត្យលើទូ
ទាំងពិភពលោកដោយធានាតម្លាភាពនិងការទទួលខុសត្រូវក្នុងវិស័យជួញដូរ
សព្វាវុធ។ជាមួយគ្នានោះ អគ្គស្នងការរបស់អ.ស.បអំពីសិទ្ធិមនុស្សលោក Zeid
Raad al-Hussein បានចាត់ទុកការដែល UNATT ចូលជាធរមានជាព្រឹត្តិការណ៍
យុកសម័យថ្មីស្ដីពីកិច្ចការពារសិទ្ធិមនុស្ស ជួយបណ្ដាប្រទេសមានមូលដ្ឋានដ៏
រឹងមាំដើម្បីត្រួតពិនិត្យការជួញដូរសព្វាវុធ ក៏ដូចជាហាមការប្រើប្រាស់សព្វាវុធ
ដើម្បីប្រឆាំងមនុស្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ