សន្និបាតនិស្សិតកម្ពុជានៅវៀតណាមឆ្នាំ២០១៩និងពិធីជប់លៀងអំណរសាទរ បុណ្យចូលឆ្នាំថ្មីត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ
(VOVWORLD) - នារសៀលថ្ងៃទី៣១ ខែមីនា ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធា រណៈរដ្ឋសង្គមនិយមវៀតណាម បានសហការជាមួយសមាគមន៍និស្សិតកម្ពុជា នៅវៀតណាមនិងសមាគមន៍មិត្តភាពវៀត ណាម-កម្ពុជា រៀបចំសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៨ ទិសដៅឆ្នាំ២០១៩របស់សមាគមន៍និស្សិតកម្ពុជានៅ វៀតណាម និងពិធីជប់លៀងអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីផងដែរ។
ទិដ្ឋភាពនៃសន្និបាត (រូបថត៖ VOV) |
អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្តមានរបស់លោក ប្រាក់ ងួនហុង ឯកអគ្គ រាជទូត វិសាមញ្ញានិងពេញសមត្ថភាពនៃព្រះរាជាណាចក្រម្ពុជាប្រចាំសាធារណៈ រដ្ឋសង្គមវៀតណាម លោកស្រី Nguyen Phuong Nga អនុរដ្ឋមន្រ្តីការបរទេស ប្រធានសម្ព័ន្ធបណ្ដាសមាគមន៍មិត្តភាពវៀតណាម លោក Vu Mao ប្រធានសមា គមន៍មិត្តភាពវៀតណាម-កម្ពុជា បណ្ដាតំណាងមកពីក្រសួង ស្ថាប័ននានានៅ វៀតណាម ឪពុកម្ដាយធម៌ លោកគ្រូអ្នកគ្រូ រួមជាមួយនិស្សិតកម្ពុជាដែលកំពុង សិក្សារៀនសូត្រនៅវៀតណាមប្រមាណ៥០០នាក់។
ថ្លែងនៅសន្និបាត លោក Vu Mao ប្រធានសមាគមន៍មិត្តភាពវៀតណាម-កម្ពុជាបានកោតសរសើរលទ្ធផលសិក្សារៀនសូត្ររបស់និស្សិតកម្ពុជានៅវៀតណាមក្នុងឆ្នាំកន្លងទៅ ដោយសម្រេចបានអត្រាបញ្ចប់ការសិក្សាជាង៩៥%។ លោកបានអោយដឹងបន្ថែមទៀតថា ទន្ទឹមនឹងការសិក្សារៀនសូត្រហាត់ពត់លត់ ដំនោះ គឺនិស្សិតកម្ពុជាក៏ចាំបាច់ត្រូវជំរុញសកម្មភាពចលនាយុវជននៅវៀតណាម អោយបានខ្លាំងក្លាថែមទៀតផងដែរ។ លោកបានថ្លែងថា៖
“ភាគីវៀតណាមយើងខ្ញុំមានគោលបំណងថា ក្មួយៗនឹងរៀនបានចំណេះដឹង ដើម្បី ក្លាយទៅជាមនុស្សមានសមត្ថភាព ប៉ុន្តែសំខាន់ជាងទៀតគឺចង់អោយ ក្មួយៗក្លាយទៅជាមនុស្សមានសីលធម៌ហើយពូនជ្រុំសម្រាប់ចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជា។ ខ្ញុំជឿជាក់ថា តាមរយៈសកម្មភាពចលនាយុវជន ក្មួយៗ នឹងចេះថែទាំគ្នា រួមគ្នាធំដឹងក្ដី ដើម្បីកសាងប្រទេសជាតិ ក៏ដូចជារួមចំណែកទៅ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរផងដែរ”។
ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាមលោក ប្រាក់ ងួនហុង ថ្លែងសន្ទរកថាបិទសន្និបាត (រូបថត៖ VOV) |
ក្នុងសន្ទរកថាបិទសន្និបាត ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាមលោក ប្រាក់ ងួនហុង បានថ្លែងអំណរគុណចំពោះបណ្ដាក្រសួង ស្ថាប័ន អង្គការនិងមូល ដ្ឋានអប់រំរបស់វៀតណាមដែលបានបង្កលក្ខណៈងាយស្រួល ជួយឧបត្ថម្ភនិស្សិត កម្ពុជាក្នុងការសិក្សារៀនសូត្រក៏ដូចជាក្នុងជីវភាព តាមនោះរួមចំណែកធ្វើអោយ ស៊ីជំរៅថែមទៀតនូវទំនាក់ទំនងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការដ៏ ស្អិតរមួតរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកឯកអគ្គរាជទូតបានថ្លែងថា៖
“តាមរយៈសកម្មភាពរបស់ស្ថានទូត សមាគមន៍និស្សិតកម្ពុជាប្រចាំវៀត ណាមនិងស្ថាប័ន គ្រឹះស្ថានអប់រំនានារបស់វៀតណាមក្នុងឆ្នាំ២០១៧-២០១៨ទាំង អស់នេះ បានលះបង់គ្រប់យ៉ាងបង្ហាត់បង្រៀនដល់និស្សិត ជួយជ្រោមជ្រែង សម្រួលដោះស្រាយបញ្ហានានាដែលនិស្សិតជួបប្រទះដូចជា សុខភាព ថវិកា ឧបត្ថម្ភចូលឆ្នាំ ជប់លៀង សម្ភារៈនិងមធ្យោបាយធ្វើដំណើរនៅតាមសាកលវិទ្យាល័យនានា”។
បន្ទាប់ពីការបញ្ចប់សន្និបាត បណ្ដាតំណាងរួមជាមួយនិស្សិតទាំងអស់បាន ចូលរួមពិធី ជប់លៀងអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីក្នុងបរិយាកាសដ៏កក់ក្ដៅនិងសប្បាយរីករាយ៕