សន្និបាតមជ្ឃឹមបក្សលើកទី ៦ បង្កើតបរិយាកាសថ្មី ជំនឿជឿជាក់ថ្មី

(VOV) - បន្ទាប់ពីសន្និបាតមជ្ឃឹមលើកទី ៦ បញ្ចប់ប្រកបដោយជោគជ័យសមាជិក
ការិយាល័យ សមាជិកមជ្ឃឹមបក្សមួយចំនួនបានឆ្លើយបទសមសម្ភាសន៍អំពីខ្លឹមសារ
មួយចំនួនដែលទាក់ទិនដល់សន្និបាតលើកនេះ។

តាមសមាជិកការិយាល័យនយោបាយនិងជាលេខាបក្សទីក្រុងហាណូយ លោក  
Pham Quang Nghi បានចាត់ទុកថា៖ បញ្ហាសំខាន់បំផុតរបស់សន្និបាតលើកនេះ គឺ មជ្ឃឹមផ្តល់មតិចូលក្នុងរបាយការណ៍ទិតៀនរបស់ការិយាល័យនយោបាយនិង ការងារកសាងបក្ស។ លោក Pham Quang Nghi បានឲ្យដឹងថា៖

“ខ្ញុំមានចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅចំពោះការទិតៀននិងស្វ័យទិតៀនដ៏
ត្រឹមត្រូវប្រជាធិបតេយ្យនិងមានស្មារតីតទទួលខុសត្រូវរបស់ការិយាល័យ
នយោបាយ គណៈកម្មាធិការលេខា។”

សមាជិការិយាល័យនយោបាយ លេខាបក្សទីក្រុងហូជីមិញ លោក Le Thanh Hai បានសម្តែងថា៖

“នេះគឺជាកាណាល់ព័ត៌មានសំខាន់។ ប្រការនេះសឲ្យឃើញថា៖ ប្រសិនបើមាន ការយកចិត្តទុកដាក់ស្តាប់ល្អនោះគឺយើងនឹងអនុវត្តភារកិច្ចកាន់តែល្អជាងទៀត។ តាមរយៈការទិតៀននិងស្វ័យទិតៀនការិយាល័យនយោបាយគណៈកម្មាធិការ
លេខាជំនះពុះពារបានលើស្ថានភាពត្រឹមតែឃើញគុណវិបត្តិរបស់អ្នកដទៃមិន
ឃើញគុណវិបត្តិរបស់ខ្លួន។ នេះគឺជាគំរូជាក់ស្តែងដើម្បីថ្នាក់ក្រោមធ្វើតាម។”

ចំពោះសមាជិកមជ្ឃឹមបក្សនិងលេខាគណៈកម្មាធិការខេត្ត Quang Binh លោក Luong
Ngoc Binh បានអះអាងថា៖ សន្និបាតមជ្ឃឹមលើកទី ៦ បានពិភាក្សារអំពី ខ្លឹមសារ
សំខាន់ជាច្រើនត្រូវបានពិភាក្សា ដូចជា៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម យុទ្ធសាស្ត្រអភិវឌ្ឍន៍មនុស្ស បញ្ហាសន្តិសុខការពារប្រទេសជាតិ ក៏ដូជា ការងារ
បំប៉ន់តែងតាំងរបស់គណៈកម្មាធិការមជ្ឍឹម នាពេលខាងមុខ។ លោក Luong Ngoc
Binh បានឲ្យដឹងថា៖

“ក្នុងចំណោមខ្លឹមសារដែលសន្និបាតមជ្ឃឹមលើកទី៦ បានពិភាក្សារនិងសម្រេច ខ្ញុំមានចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅបំផុតចំពោះខ្លឹមសារស្តីពីគំរោងការណ៍ផ្លាស់ ប្តូរថ្មីការងារអប់រំនិងបណ្តុះបណ្ដុះដោយសារវ័ន្ធនិងលើគ្រប់វិស័យសំដៅឆ្លើយតប
នឹងតំរូវការនៃឧស្សារហូបនីយកម្ម ទំនើបភាវូបនីយកម្មក្នុងកាលៈទេសៈជំរុញខឿន
សេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមនិងសមាហរណកម្ម។គំរោងការណ៍ពោល
ខាងលើត្រូវបានពិភាក្សាយ៉ាងម៉ត់ចត់ក្នុងសន្និបាតលើកនេះ”

សន្និបាតគណៈកម្មាធិការមជ្ឃឹមបក្សលើកទី ៦ បានបញ្ចប់និងមានចំណាប់អារម្ម ណ៍ដ៏ជ្រាលជ្រៅចំពោះសមាជិកសភាម្មាក់ៗដែលបានចូលរួម។ បណ្ដាខ្លឹមសារ
ត្រូវបានពិភាក្សារក្នុងសន្និបាតលើកនេះមានអត្ថន័យសំខាន់ពិសេសចំពោះ
ដំណើរអភិវឌ្ឍន៍របស់បដិវត្តវៀតណាម៕

សន្និបាតមជ្ឃឹមបក្សលើកទី ៦ បង្កើតបរិយាកាសថ្មី ជំនឿជឿជាក់ថ្មី - ảnh 1
សន្និបាតគណៈកម្មាធិការមជ្ឃឹមបក្សលើកទី ៦ បានបញ្ចប់និងមានចំណាប់អារម្ម ណ៍ដ៏ជ្រាលជ្រៅចំពោះសមាជិកសភាម្មាក់ៗដែលបានចូលរួម។ (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ