សន្និបាតមជ្ឈឹមលើកទី១៤នីតិកាលទី១៤បានប្រារព្ធជាផ្លូវការ

សន្និបាតមជ្ឈឹមលើកទី១៤នីតិកាលទី១៤បានប្រារព្ធជាផ្លូវការ - ảnh 1
ទិដ្ឋភាពនៃសន្និបាតមជ្ឈឹមលើកទី១៤នីតិកាលទី១៤


(VOVworld)-នាពឹ្រកថ្ងៃទី១១មករា សន្និបាតមជ្ឈឹមលើកទី១៤ នៃគណៈកម្មាធិការ  មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១១បានប្រារព្ធឡើងដ៏មហោឡារិក នៅ
ទីក្រុងហាណូយ។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីនិងថ្លែងមតិបើកមហាសន្និបាតនេះ។ នៅសន្និបាត មជ្ឈឹម
លើកទី១៤ គណៈកម្មាធិការមជ្ឈឹមបក្សបានពិភាគ្សានិងអនុម័តលើការផ្តូច ផ្តើម
គំនិតចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក
(TPP) បន្តធ្វើសុក្រឹតការងាររៀបចំកម្មាភិបាលនៃគណៈកម្មាធិការមជ្ឈឹម ការិយា
ល័យនយោបាយ គណៈលេខានីតិកាលទី១២ និងកិច្ចការបក្សមួយ ចំនួនទៀត។ ស្តីពីការបន្តធ្វើឲ្យសុក្រឹតការងាររៀបចំកម្មាភិបាលសម្រាប់មហា សន្និបាតលើកទី
១២របស់បក្ស អគ្គលេខាបក្សលោក Nguyen Phu Trong បាន ឲ្យដឹងថា៖

        “បន្ទាប់ពីសន្និបាតមជ្ឈឹមលើកទី១៣មក ដោយឈរលើមូលដ្ឋានលទ្ធផល
នៃ ការឧទ្ទេសនាមរបស់គណៈកម្មាធិការមជ្ឈឹម សមាជិកសមាជិការ ការិយាល័យ នយោបាយនិងគណៈលេខានីតិកាលទី១១ អនុគណៈកម្មការរៀបចំកម្មាភិបាល
បាន ពិភាគ្សានិងឯកភាពថា ការឧទ្ទេសនាមបេក្ខជនស្នូលនៃនីតិកាលទី១២រួម
មាន បេក្ខជនជាសមាជិកសមាជិការនៃការិយាល័យនយោបាយ គណៈលេខានីតិ កាលទី១១ដែលមានគ្រប់លក្ខណៈ ស្ថិតក្នុងអាយុនិងករណីពិសេសលក្នុងការ ជាប់ឆ្នោតនៅនីតិកាលទី១២។ ខ្ញុំស្នើរមជ្ឈឹមស្រាវជ្រាវយ៉ាងម៉ត់ចត់នូវរបាយការ ណ៍របស់ការិយាល័យនយោបាយ សំដៅពិភាគ្សា ផ្តល់មតិដើម្បីសម្រេចនូវរបាយ
ការណ៍ការងាររៀបចំកម្មាភិបាល ព្រមទាំងពិនិត្យឧទ្ទេសនាម មុខតំណែងជាអ្នក
ដឹកនាំស្នូលរបស់នីតិកាលទី១២ផងដែរ”។

        នាពេលព្រឹក តាងនាមការិយាល័យនយោបាយ នាយករដ្ឋមន្ត្រី Nguyen Tan
Dungបានថ្លែងរបាយការណ៍ស្តីពីលទ្ធផលចរចារនិងស្នើឲ្យមានការផ្តួចផ្តើមគំនិត
ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូអន្តរប៉ាស៊ីហ្វិក(TPP)។

        នាពេលរសៀល នាយករដ្ឋមន្ត្រី Nguyen Tan Dung បានដឹកនាំអង្គប្រជុំ។
លោក To Huy Rua លេខាមជ្ឈឹមបក្ស បានតាងនាម ការិយាល័យនយោបាយ ថ្លែងរបាយការណ៍របស់ការិយាល័យនយោបាយ ទទួលយកមតិរបស់មជ្ឈឹមនៅ សន្និបាតមជ្ឈឹមលើកទី១៣ ស្តីពីការបំពេញបន្ថែមកម្មាភិបាលចូលក្នុងគណៈ
កម្មាធិការមជ្ឈឹន​ការិយាល័យនយោបាយ គណៈលេខា និងឧទ្ទេសនាមបេក្ខជន ៤រូបឲ្យកាន់មុខតំណែងជាអ្នកដឹកនាំស្នូលនៃនីតិកាលទី១២ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ