សន្និបាតមជ្ឈឹមលើកទី ៤ នីតិកាលទី ១៣ ធ្វើការពិភាក្សាអំពីការកសាងនិងការពង្រឹងបក្ស
(VOVWORLD) - នៅថ្ងៃទី ៦ ខែតុលាសន្និបាតលើកទី ៤ នៃ គណៈ កម្មាធិការមជ្ឈឹមបក្សលើកទី ១៣ បានឈានចូលដល់ថ្ងៃធ្វើការទី ៣។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN) |
នៅពេលព្រឹក ក្រោមការដឹកនាំរបស់អចិន្ត្រៃយ៍នៃលេខាធិការ ដ្ឋាន លោក Vo Van Thuong គណៈកម្មាធិការមជ្ឈឹមបក្សបានពិភាក្សាលើរបាយការណ៍លទ្ធផល ៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចរបស់គណៈកម្មា ធិការមជ្ឈឹម នីតិកាលទី ១២ ស្តីពីកសាងនិងពង្រឹងបក្ស។
នៅពេលរសៀល គណៈកម្មាធិ ការមជ្ឈិមបក្សបានសិក្សាឯកសារ។ ការិយាល័យនយោ បាយបានបើកកិច្ចប្រជុំដើម្បីផ្តល់យោបល់លើការទទួលនិងពន្យល់អំពីខ្លឹមសារនៃការពិភាក្សារបស់គណៈកម្មាធិការមជ្ឈឹម៖ របាយការណ៍ស្តីពីលទ្ធផល ៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចរបស់គណៈកម្មាធិការមជ្ឈឹមនីតិកាល ១២ ស្តីពីការកសាងនិងពង្រឹងបក្ស រាំងស្កាត់ រុញថយក្រោយការធ្លាក់ចុះនូវសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ។ បទបញ្ជាស្តីពីអ្វីដែលបក្ខជនមិនគួរធ្វើ៕