សន្និបាតលើកទី១០នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បានបិទបញ្ចប់

សន្និបាតលើកទី១០នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បានបិទបញ្ចប់ - ảnh 1
សន្និបាទលើកទី១០នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បានបិទបញ្ចប់

(VOV)_នាព្រឹកថ្ងៃទី១២ មករា នៅទីក្រុងហាណូយ អង្គសន្និបាតធ្វើការតាម
ក្រុមៗ ពិភាក្សាអំពីរបាយការណ៍ពិ​និត្យមើលការ​ដឹកនាំ បញ្ជាណែនាំរបស់ការិយា
ល័យនយោបាយ គណលេខា ក្នុងឆ្នាំ២០១៤។​នារសៀលថ្ងៃនេះដែរ បណ្ដាសមាជិក​
គណកម្មាធិការមជ្ឈឹមបក្សបានធ្វើការនៅសាលប្រជុំ។ ក្រោមអធិបតីភាពរបស់លោក
 Nguyen Phu Trong អគ្គលេខាបក្សកម្មុយនីស្តវៀតណាម បណ្ដាសមាជិកគណៈកម្មា
ធិការមជ្ឈឹមបានដំណើរការសួរដេញដោល និងឆ្លើយការសួរដេញដោល។ សមាជិក
ការិយាល័យនយោបាយនិងជាប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានធ្វើ
អធិបតីពិធីបិទ។

          សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈកម្មាធិការ​ឃោសនា អប់រំមជ្ឈឹម លោក Dinh The Huynh បានតាងនាម​ការិយាល័យ​នយោបាយថ្លែងរបាយការ
​ ស្ដីពីពង្រាងរបាយ​ការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី
១១ដែលនឹងដាក់ ជូនមហាសន្និបាតលើកទី១២ របស់បក្ស។ សមាជិកការិយាល័យ
នយោបាយ និងជា​នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានតាងនាម​​
ការិយាល័យ​នយោបាយថ្លែងពង្រាងរបាយការណ៍ស្ដីពីការវាយតំលៃ​ចំពោះ​លទ្ធផល
នៃការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងរយៈពេល៥ឆ្នាំ  ពីឆ្នាំ 2011-2015 និងទិសដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​ ក្នុងរយៈពេល៥​ឆ្នាំ​​(ពីឆ្នាំ ២០១៦-២០២០) ដែល
នឹងដាក់ជូន​មហាសន្និបាតបក្សលើកទី១២របស់បក្ស។ សមាជិកការិយាល័យនយោ
បាយ និងជាប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម លោក To Huy Rua បានតាងនាម
ការិយាល័យនយោបាយថ្លែងរបាយការណ៍ស្ដីពីពង្រាងរបាយការណ៍បូកសរុបការអនុ
វត្តលក្ខិន្តិកះបក្ស នីតិកាលទី១១។ បណ្តាសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សក៏បាន
អនុម័តទៅលើសេចក្ដីសម្រេចចិត្តនៃសន្និបាតលើកទី១០ នៃគណៈកម្មាធិការមជ្ឈឹមបក្ស
 នីតិកាលទី១១ផងដែរ។

អគ្គលេខាបក្ស Nguyen Phu Trong ថ្លែងមតិបិទបញ្ចប់សន្និបាតលើកទី​១០គណកម្មា
ធិការមជ្ឈឹមបក្ស កម្មុយនីស្តវៀតណាម នីតិកាលទី១១៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ