សន្និបាតលើកទី១៣គណៈកម្មាធីការបក្សកម្មុយនីស្តវៀតណាមនីតិកាលទី១១បញ្ចប់ប្រកបដោយជៅគជ័យ

សន្និបាតលើកទី១៣គណៈកម្មាធីការបក្សកម្មុយនីស្តវៀតណាមនីតិកាលទី១១បញ្ចប់ប្រកបដោយជៅគជ័យ - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu Trong

(VOV)_ក្រោយរយៈពេល៨ថ្ងៃធ្វើការ នារសៀលថ្ងៃទី២១ ធ្នូ សន្និបាតលើកទី ១៣ គណៈកម្មាធិការមជ្ឈឹមបក្ស កម្មុយនីស្តវៀតណាម បានបិទបញ្ចប់នៅទី​ក្រុងហាណូយ ប្រកបដោយជោគជ័យ។ សន្និបាតបានឯកភាពអនុម័តលើសំណុំឯកសារដាក់ជូនមហាសន្និបាតលើកទី១២ របស់បក្ស។ ខ្លឹមសារនៃសំណុំឯកសារទាំងនេះ
សុទ្ធតែវាយតំលៃស្មោះត្រង់ ក្តាប់ជាប់ស្ថានភាពជាក់ស្ដែង ក្នុងការអនុវត្តសេចក្ដី
សម្រេចចិត្តនៃសន្និបាតលើកទី១១ លើកច្បាស់នូវសមិទ្ធិផលដែលទទួលបាន កំ
ហិតនៅសេសសល់ និងមូលហេតុ បទពិសោធ។ ស្ដីពីការដឹកនាំ បញ្ជាណែនាំរបស់គណៈកម្មាធិការមជ្ឈឹមនីតិកាលទី១១ អង្គសន្និសីទបានចាត់ទុកថា៖ក្នុងអាណត្តិ
កន្លងទៅ គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ គណៈ​លេខាបានក្តាប់
ជាប់ទស្សនះ គោលមាគា៍ ជាក់ស្ដែងខ្លឹមសារនានានៃកម្មវិធីគោលនយោបាយ យុទ្ធ
សាស្ត្រ សេចក្ដីសម្រេចនៃ​មហាសន្និបាតលើកទី១១ របស់បក្ស​ ដោះស្រាយបញ្ហា
សំខាន់ជាច្រើន អំពីសេដ្ឋកិច្ច សង្គម ការពារប្រទេស សន្តិសុខ និងកិច្ចការបរទេស។
 ក៏នៅក្នុងសន្និបាតលើកនេះ គណៈកម្មាធិការមជ្ឈឹមបាន​អនុម័តលើបញ្ជីរាយនាមសមាជិក មជ្ឈឹម នីតិកាលទី១១ បោះឆ្នោតជ្រើសតាំង​កម្មាភិបាលចូលរួមការិយា
ល័យនយោបាយ គណៈលេខា​ នីតិកាលទី១២។ ​អង្គសន្និបាតក៏បានឯកភាពរៀបចំ
សន្និបាតលើកទី១២ របស់បក្ស ចាប់ពីថ្ងៃទី​២០មករាដល់ថ្ងៃទី២៨ មករា ឆ្នាំ២០១៦
នៅទីក្រុងហាណូយផងដែរ។

          ក៏នៅក្នុងសម័យប្រជុំបិទនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong  ក៏មាន
បទថ្លែងមតិសំខាន់ សន្និដ្ឋានខ្លឹមសារជាច្រើន របស់សន្និបាតមជ្ឈឹម ​លើកទី១៣នេះ
ដែរ។ បន្ទាប់ពីផ្នែកព័ត៍មាន យើងខ្ញុំសូមផ្ញើជូនមិត្តអ្នកស្ដាប់នូវ​ខ្លឹមសារសំខាន់ៗ ក្នុង
បទថ្លែងមតិនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ