សន្និបាតលើកទី៩ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ បានអនុម័តលើការងារបុគ្គលិក

(VOVWORLD) - គណៈកម្មាធិការមជ្ឈិមបក្សបានផ្តល់យោបល់លើការងារបុគ្គលិក។ ជាក់ស្ដែងគឺ ពិចារណាអនុញ្ញាតឲ្យលោកស្រី Truong Thi Mai សមាជិកា ការិយាល័យនយោបាយ និងជាសមាជិកាគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ចុះចេញពីតំណែងនិងបញ្ឈប់ពីការងារ។ 

សន្និបាតលើកទី៩ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ បានអនុម័តលើការងារបុគ្គលិក - ảnh 1សន្និបាតលើកទី៩ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣។ (រូបថត៖ VOV)
យោងតាមសេចក្តីប្រកាសព័ត៌មានក្នុងថ្ងៃធ្វើការដំបូងនៃសន្និបាតលើកទី៩ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ ដែលបើកនា ព្រឹកថ្ងៃទី១៦ ឧសភា នៅទីក្រុងហាណូយ ការិយាល័យនយោបាយបានរាយការណ៍ ជូនគណៈកម្មាធិការមជ្ឈិមបក្ស អំពីការដែលការិយាល័យនយោបាយ សម្រេចចិត្តតែង តាំងលោកនាយឧត្តមសេនីយ៍ Luong Cuong សមាជិកការិយាល័យនយោបាយ ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម ចូលរួមគណៈលេខា និងកាន់តំណែងជាតំណាងអចិន្ត្រៃយ៍នៃគណៈលេខា; លោក Le Minh Hung លេខា គណៈកម្មាធិការមជ្ឈិមបក្ស ប្រធានខុទ្ទកាល័យមជ្ឈិមបក្ស កាន់តំណែងជាប្រធាន គណៈចាត់តាំងមជ្ឈិម ប្រធានខុទ្ទកាល័យមជ្ឈិមបក្ស។
បន្ទាប់មក គណៈកម្មាធិការមជ្ឈិមបក្សបានផ្តល់យោបល់លើការងារបុគ្គលិក។ ជាក់ស្ដែងគឺ ពិចារណាអនុញ្ញាតឲ្យលោកស្រី Truong Thi Mai សមាជិកា ការិយាល័យនយោបាយ និងជាសមាជិកាគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ចុះចេញពីតំណែងនិងបញ្ឈប់ពីការងារ។ គណៈកម្មាធិការមជ្ឈិមបក្សបានបោះឆ្នោត ជ្រើសតាំងសមាជិកបន្ថែមចំនួន ៤ រូបនៃការិយាល័យនយោបាយនីតិកាលទី ១៣ រួមមាន៖ លោក Le Minh Hung លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិម ប្រធានខុទ្ទកាល័យមជ្ឈិមបក្ស; លោក Nguyen Trong Nghia លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម; លោកស្រី Bui Thi Minh Hoai លេខា មជ្ឈិមបក្ស ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិម; លោក Do Van Chien លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ