សន្និសីតតុលាការនៃខេត្តព្រំដែនរវាងប្រទេសទាំង៣វៀតណាម-ឡាវ-កម្ពុជាប្រារព្វឡើង

(VOVworld) - នាព្រឹកថ្ងៃទី២៥ ធ្នូ សន្និសីទតុលាការនៃបណ្ដាខេត្តព្រំដែនរវាង
ប្រទេសទាំង៣ វៀតណាម ឡាវ​ កម្ពុជា បានបើកនៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវ
ដោយមានការចូលរួមរបស់តំណាងចំនួន១៥០នាក់។គណៈប្រតិភូវៀតណាមដឹក
នាំដោយលោក Truong Hoa binh លេខាមជ្ឈឹមបក្សនិងជាប្រធានតុលាការប្រជាជន
កំពូល បានចូលរួមសន្និសីទនេះ។

សន្និសីតតុលាការនៃខេត្តព្រំដែនរវាងប្រទេសទាំង៣វៀតណាម-ឡាវ-កម្ពុជាប្រារព្វឡើង - ảnh 1
លោក Truong Hoa Binh ថ្លែងមតិនៅសន្និសីទនេះ (រូបថត៖TTXVN)


សន្និសីទបានប្រមូលផ្ដុំផ្លាស់ប្ដូរមតិអំពីកិច្ចសហការអនុវត្តសេចក្ដីថ្លែងការណ៍រួម
នៃសន្និសីទឆ្នាំ២០១០នៅវៀតណាមនិងឆ្នាំ២០១២នៅកម្ពុជា ក្នុងការងារតស៊ូ្រ
បង្ការប្រឆាំងបទល្មើស ជាពិសេសគឺបទល្មើសជួញដូរគ្រឿងញៀន ជួញដូរ
មនុស្សឆ្លង់ដែន។តំណាងទាំងឡាយក៏បានពិភាគ្សាអំពីការងារផ្លាស់ប្ដូរគណៈ
ប្រតិភូនៅថ្នាក់មជ្ឈឹមនិងតំបន់ យន្តការលាតត្រដាងអនុវត្តសកម្មភាពនិងចុះ
ហត្ថលេខាលើឯកសារសហប្រតិបតិ្តការរវាងតុលាការនៃប្រទេសទាំង៣ ព្រម
ទាំងឯកភាពទិសដៅនិងយុទ្ធសាស្ត្រមួយចំនួនក្នុងកិច្ចសហប្រតិបតិ្តការពហុ
ភាគីនិងទ្វេភាគីនាពេល ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ