សន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី២៩បានបើកនៅទីក្រុងហាណូយ
|
សន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី២៩បានបើកនៅទីក្រុងហាណូយ |
(VOV)_នាថ្ងៃទី២២ សីហា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម បាន
រៀបចំសន្និសីទ កិច្ចការបរទេសលើកទី២៩ ដោយប្រធានបទ៖ លើកកំពស់ប្រសិទ្ធិភាព
កិច្ចការបរទេស និងធ្វើសមាហរណកម្មអន្តរជាតិ អនុវត្តជោគជ័យសេចក្ដីសម្រេចចិត្ត
នៃមហាសន្និបាតបក្សលើកទី១២។ អញ្ជើញចូលរួមសន្និសីទលើកនេះ មានដំណាង៧០០
រូប មកពីស្ថាប័នដំណាងវៀតណាមនៅឯបរទេស កម្មាភិបាលស្នូលរបស់ក្រសួងការ
បរទេស និងកម្មាភិបាលបំពេញការងារកិច្ចការបរទេសនៅតំបន់ផ្សេងៗ។ អគ្គលេ
ខាបក្ស លោក Nguyen Phu Trong បានអញ្ជើញចូលរួម និងធ្វើជាអធិបតីសន្និសីទ។
សន្និសីទលើកនេះ ប្រមូលផ្តុំពិភាក្សា ស្វែងរកទិសដៅ ដំណោះស្រាយជាក់ស្ដែង
សំដៅបង្កើនអត្ថប្រយោជន៍សំរាប់វិស័យសន្តិសុខ និងអភិវឌ្ឍន៍ លើកកំពស់តួនាទី
របស់ប្រទេសជាតិលើឆាកអន្តរជាតិ៕