សន្និសីទកំពូលថ្នាក់ដឹកនាំ APEC លើកទី២៥អនុម័តលើសេចក្ដីថ្លែងការណ៍ Da Nang
(VOVWORLD) - នារសៀលថ្ងៃទី១១ វិច្ចិកា នៅទីក្រុង Da Nang ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជាអធិបតីសន្និសីទកាសែតអន្តរជាតិ ក្នុងនោះជូន ដំណឹងអំពីលទ្ធផលលេចធ្លោនៃសន្និសីទកំពូលថ្នាក់ដឹកនាំ APEC លើកទី២៥។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជាអធិបតីសន្និសីទកាសែតអន្តរជាតិ ជូន ដំណឹងអំពីលទ្ធផលលេចធ្លោនៃសន្និសីទកំពូលថ្នាក់ដឹកនាំ APEC លើកទី២៥ (រូបថត៖ TTXVN) |
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានសង្កត់ ធ្ងន់ថា ដោយមានការស្រុះចិត្តគំនិត ឯកភាពខ្ពស់របស់ថ្នាក់ដឹកនាំ APEC នោះ អង្គសន្និសីទបានអនុម័តលើសេចក្ដីថ្លែងការណ៍ Da Nang “បង្កើតកម្លាំងចលករថ្មី ពូនជ្រំឲ្យអនាគតរួម”។ នេះជាលទ្ធផលសំខាន់បំផុតនៃសន្និសីទកំពូល APEC ក៏ដូចជាឆ្នាំ APEC ២០១៧ផងដែរ។
តាមនោះ ថ្នាក់ដឹកនាំ APEC ទាំងអស់បានអះអាងនូវការប្ដេជ្ញាចិត្តរក្សាកិច្ច សហប្រតិបតិ្តការនិងការតភ្ជាប់ក្នុង APEC ក្នុងកាលៈទេសៈដែលស្ថានភាពពិភព លោកនិងតំបន់មានការផ្លាស់ប្ដូរជាច្រើន។ ដើម្បីត្រៀមរៀបចំឲ្យសតវត្សអភិវឌ្ឍន៍ ទី៤របស់ APEC និងការអនុវត្តគោលដៅ Borgo ប្រកបដោយជោគជ័យនោះ ថ្នាក់ដឹកនាំ APEC ទាំងអស់បានឯកភាពលើការបន្តរក្សាកិច្ចសហប្រតិបតិ្តការថ្មី សំរាប់ APEC ក្រោយពីឆ្នាំ២០២០។ ប្រធានរដ្ឋលោក Tran Dai Quang បាន សង្កត់ធ្ងន់ថា៖
“ដើម្បី APEC បន្តជាកម្លាំងចលករជំរុញការតភ្ជាប់ក្នុងតំបន់ រួមចំណែកនាំ អាស៊ី-ប៉ាស៊ីហ្វិកក្លាយទៅជាកម្លាំងចលករនៃកំណើននិងការតភ្ជាប់សេដ្ឋកិច្ច សកលនោះ អង្គសន្និសីទបានអះអាងជាថ្មីម្ដងទៀតនូវការសន្យាសំរេចគោលដៅ Borgo ស្ដីពីសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគ ជំរុញការវិនិយោគ អាជីវ កម្មនិងសេវាកម្ម បង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច-បច្ចេកទេស បន្តខំប្រឹង ប្រែងឆ្ពោះទៅការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក (FTAAP)”។
លោក Tran Dai Quang បានឲ្យដឹងថែមទៀតថា ថ្នាក់ដឹកនាំ APEC ទាំងអស់ក៏ស្វាគមន៍ការបង្កើតក្រុមទស្សនៈវិស័យ APEC សំដៅជួយឧបត្ថម្ភមន្ត្រី ជាន់ខ្ពស់ក្នុងការតម្រង់ទិសនិងអនាគតរបស់វេទិកានេះក្រោយពីឆ្នាំ២០២០ ផងដែរ។ ប្រការនេះបង្ហាញនូវការប្ដេជ្ញាចិត្តរបស់ខឿនសេដ្ឋកិច្ចសមាជិកទាំង អស់សំដៅឆ្ពោះទៅការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកដោយសន្តិភាព ស្ថិរ ភាព ស្វាហាប់ តភ្ជាប់គ្នានិងសម្បូររុងរឿង ក្នុងនោះប្រជាជននិងសហគ្រាស មានតួនាទីជាគោល។
ជាទីបញ្ចប់ ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា ក្នុងប៉ុន្មានថ្ងៃកន្លង ទៅ ប្រជាជនវៀតណាមនិយាយរួម ទីក្រុង Da Nang និងខេត្ត Quang Nam និយាយដោយឡែកបានទទួលស្វាគមន៍មនុស្សជាង១ហ្មឺននាក់ ជាតំណាង APEC ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនជួរមុខក្នុងតំបន់ និងតំណាងអង្គការអន្តរជាតិ មកចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC។ មានអ្នកយកព័ត៌មានជិត៣ពាន់នាក់មកពី ស្ថាប័នសារព័ត៌មានជាតិនិងអន្តរជាតិបានមកបំពេញការងារនៅទីក្រុង Da Nang ក្នុងឱកាសនេះដែរ។ វត្តមានរបស់ពួកគេ ជាភស្តុតាងដ៏រស់រវើកសំរាប់សារសំខាន់ នៃសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧។
មុននោះ ប្រធានរដ្ឋលោក Tran Dai Quang ប្រធានសន្និសីទកំពូល APEC លើកទី២៥ បានអញ្ជើញជាអធិបតីសម័យបិទបញ្ចប់សន្និសីទនិងពិធីផ្ទេរប្រគល់តំណែងប្រធានឆ្នាំ APEC ២០១៨ សំរាប់ Papua New Guinea៕