សន្និសីទកំពូលធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង

(VOVWORLD) - អនាគតទំនាក់ ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិងកូរ៉េខាងត្បូងគឺផ្អែកទៅលើទស្សនៈ វិស័យ ឆន្ទៈឈានឡើងនិងភាពសកម្ម ភាពច្នៃប្រឌិត របស់ជួរធុរជននៃប្រទេស ទាំងពីរ។ 
សន្និសីទកំពូលធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង - ảnh 1 តំណាងនៃភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌសន្និសីទ (រូបថត៖ VGP)

នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា អញ្ជើញថ្លែងនៅសន្និសីទកំពូលធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានអះអាង ថា វៀតណាមចាត់ទុកភាពជោគជ័យរបស់សហគ្រាសកូរ៉េខាងត្បូងក៏ជាភាព ជោគជ័យរបស់សហគ្រាសក្នុងស្រុកដែរ។ លោកបានបន្តទៀតថា អនាគតទំនាក់ ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិងកូរ៉េខាងត្បូងគឺផ្អែកទៅលើទស្សនៈ វិស័យ ឆន្ទៈឈានឡើងនិងភាពសកម្ម ភាពច្នៃប្រឌិត របស់ជួរធុរជននៃប្រទេស ទាំងពីរ។ សន្និសីទនេះត្រូវបានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Nam រៀបចំឡើងនៅ តំបន់សេដ្ឋកិច្ច Chu Lai។ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានមាន ប្រសាសន៍ថា៖

        “ដោយគោលដៅបង្កើនទំហំពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូងឡើង១០០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០នោះ វៀតណាមមានគោលបំណងចង់ជំរុញ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីប្រកបដោយតុល្យភាព។ តាមនោះកូរ៉េខាងត្បូង នឹងបង្កលក្ខណៈងាយស្រួលថែមទៀតដើម្បីកសិផល ជលផលនិងផលិតផលជា ឧត្តមភាពផ្សេងៗទៀតរបស់វៀតណាមដូចជាទំនិញសំលៀកបំពាក់ គ្រឿងឈើ និងកៅស៊ូ ជ្រៀតចូលទីផ្សារកូរ៉េខាងត្បូង។ ប្ដូរទៅវិញ វៀតណាមក៏ត្រៀមខ្លួនជា ស្រេចទទួលយកមុខទំនិញជាឧត្តមភាពរបស់កូរ៉េខាងត្បូងដូចជាគ្រឿងបន្លាស់ ផលិតកម្ម ចូលក្នុងទីផ្សារវៀតណាមផងដែរ”។

        រហូតមកដល់ពេលនេះ វៀតណាមបានទាក់ទាញសហគ្រាស FDI ចំនួន២៩ ពាន់អង្គភាពមកពីប្រទេសនិងតំបន់ដែនដីចំនួន១៣០ បោះទុនចូលមកវៀត ណាម ក្នុងដើមទុនសន្យាប្រមាណ៣៥៧ ពាន់លានដុល្លាអាមេរិក។ ក្នុងនោះមាន សម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើនរបស់កូរ៉េខាងត្បូងកំពុងធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាមដូចជា Samsung LG និង Hyundai ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ