សន្និសីទកំពូលសហភាពអឺរ៉ុប (EU) ពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន
(VOVWORLD) -ក្នុងរយៈពេលពីថ្ងៃគឺថ្ងៃទី១៩ និង២០តុលា នៅទីក្រុង Brussels ប្រទេស បែលហ្សីក បានប្រព្រឹត្តទៅសន្និសីទកំពូលសហភាពអឺរ៉ុប (EU)។
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ TTXVN) |
សន្និសីទលើកនេះ ត្រូវបានរៀបចំឡើងក្នុងកាលៈទេសៈដែល អឺរ៉ុបកំពុងស្ថិតក្នុងភាព ផ្លាស់ប្តូរនិងប្រឈមមុខជាមួយការសាកល្បងជាច្រើន នោះគឺ ដំណើរការ ចរចារដើម្បីអង់គ្លេសចាកចេញពី EU កំពុងជាប់គាំង រាល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មរបស់ប្លុកជាមួយដៃគូនានាកំពុងកកស្ទះ ឬគ្រោះអាសន្នគ្រោក ឈរឡើងនៃលទ្ធិជ្រុលនិយមជាដើម។ នៅក្នុងសន្និ សីទ ភាគីទាំងអស់បាន ធ្វើការពិភាក្សាលើប្រធានបទសំខាន់ៗជាច្រើន ទាំងបញ្ហាកិច្ចការផ្ទៃក្នុងនិង បញ្ហាកិច្ចការបរទេសរបស់ EU ផងដែរ។ លេចធ្លោបំផុតគឺប្រធានបទស្តីពី ការ ចាកចេញពី EU របស់អង់គ្លេស (Brexit)។ លើសពីនេះទៅទៀត អង្គប្រជុំក៏បាន ពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនទៀតដូចជា បណ្តាកិច្ចព្រមព្រៀង ពាណិជ្ជកម្មរវាងសហភាពអឺរ៉ុបជាមួយដៃគូលើទូទាំងពិភពលោក រួមទាំងបញ្ហា ក្តៅគគុកក្នុងទំនាក់ទំនងអន្តរជាតិទៀតផង៕