សន្និសីទកំពូល ជប៉ុន-កូរ៉េខាងត្បូង-ចិន ទទួលបានកិច្ចព្រមព្រៀងសំខាន់ៗ
(VOVWORLD) - សន្និសីទកំពូល ជប៉ុន-កូរ៉េខាងត្បូង-ចិន បានប្រារព្ធឡើងនៅតូក្យូប្រទេស ជប៉ុននាព្រឹកថ្ងៃទី ៩ ឧសភា។
សន្និសីទកំពូល ជប៉ុន-កូរ៉េខាងត្បូង-ចិន ទទួលបានកិច្ចព្រមព្រៀងសំខាន់ៗ |
សន្និសីទកំពូល ជប៉ុន-កូរ៉េខាងត្បូង-ចិន បានប្រារព្ធឡើងនៅតូក្យូប្រទេសជប៉ុននាព្រឹកថ្ងៃទី ៩ ឧសភា។ សន្និសីទលើកនេះទទួលបានកិច្ចព្រមព្រៀង សំខាន់ៗអំពីសភាពការណ៍លើឧបទ្វីបកូរ៉េតំបន់ពាណិជ្ជកម្មសេរីរវាងប្រទេសទាំងបី និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌជប៉ុន-កូរ៉េខាងត្បូង-ចិន។ ស្តីពីបញ្ហាកូរ៉េ ខាងជើង ប្រទេសទាំងបីបានឯកភាពនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធថែម ទៀត។ រីឯលើវិស័យពាណិជ្ជកម្មសេរីនិងសហប្រតិបត្តិការសេដ្ឋកិច្ច ថ្នាក់ដឹកនាំ ទាំងបីរូបបានឯកភាពនឹងពន្លឿនយ៉ាងសកម្មបណ្ដាការសន្ទនាសំដៅបង្កើនកិច្ច សហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងប្លុកអាស៊ាននិងជប៉ុន-ចិន និងកូរ៉េខាងត្បូង ព្រមទាំង បន្តរៀបចំសន្និសីទកំពូលនាពេលខាងមុខ។ ប្រទេស ទាំងបីក៏បានអំពាវនាវឲ្យបង្កើនសកលភាវូបនីយកម្មសេដ្ឋកិច្ចអនុវត្តពាណិជ្ជកម្មសេរីនៅកំរិតខ្ពស់បំផុតនិងប្រឆាំងគាំពារនិយមដឹកនាំដោយអាមេរិក។ នៅសន្និសីទកាសែតបញ្ចប់សន្និសីទ ថ្នាក់ដឹកនាំទាំងបីរូបបានសង្កត់ធ្ងន់ទៅលើ វិធានការវិជ្ជមានមួយសំរាប់ខឿនសន្តិភាពលើឧបទ្វីបកូរ៉េ៕