សន្និសីទកំពូល BRICS បើកជាផ្លូវការនៅចិន

(VOVWORLD) - សន្និសីទកំពូលលើកទី ៩ នៃបណ្ដាខឿនសេដ្ឋកិច្ចទើបនឹងលេចចេញជួរមុខលើពិភពលោក (BRICS) រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិង អាហ្វ្រិកខាងត្បូង បានបើកជាផ្លូវការនាថ្ងៃទី ៤ កញ្ញា នៅទីក្រុង Xiamen ខេត្ត Fujian  ប្រទេសចិន។ 
សន្និសីទកំពូល BRICS បើកជាផ្លូវការនៅចិន   - ảnh 1 សន្និសីទកំពូល BRICS បើកជាផ្លូវការនៅចិន  

(VOVworld) – សន្និសីទកំពូលលើកទី ៩ នៃបណ្ដាខឿនសេដ្ឋកិច្ចទើបនឹងលេចចេញជួរមុខលើពិភពលោក (BRICS) រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិង អាហ្វ្រិកខាងត្បូង បានបើកជាផ្លូវការនាថ្ងៃទី ៤ កញ្ញា នៅទីក្រុង Xiamen ខេត្ត Fujian  ប្រទេសចិន។ ថ្លែងមតិនៅពិធីបើកសន្និសីទកំពូល ប្រធានរដ្ឋចិន លោក Xi Jinping បានអះអាងថា៖ ក្នុងកាលៈទេសៈពិភពលោកមានបំរ៉ែបំរួលជាច្រើន នាបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិក BRICS នានាដើរតួនា ទីដ៏សែនសំខាន់ ព្រមទាំង អំពាវនាវឲ្យបណ្ដាប្រទេស  BRICS គប្បីជំរុញកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចឲ្យជាក់ស្តែងដើម្បីប្រឆាំងលទ្ធិភេរវកម្ម ហើយជំរុញការ កែលំអរសមត្ថភាពគ្រប់គ្រងសេដ្ឋកិច្ចសកល។ ប្រធានរដ្ឋចិន លោក Xi Jinping ក៏អំពាវនាវឲ្យប្រទេសជាសមាជិកទាំងអស់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្មនិងវិនិយោគហិរញ្ញវត្ថុ តភ្ជាប់និងអភិវឌ្ឍន៍និរន្តរភាព។ សន្និសីទនឹង បិទបញ្ចប់នាថ្ងៃទី ៥ កញ្ញា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ