សន្និសីទកំពូល ECO អំពាវនាវបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

សន្និសីទកំពូល ECO  អំពាវនាវបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ảnh 1
សន្និសីទកំពូល ECO អំពាវនាវបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (VNA)


(VOVworld) – នាថ្ងៃទី ១ មិនា សន្និសីទកំពូលអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច
 (ECO) លើកទី ១៣ បានអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុង Islamabad  និង
ទស្សនៈវិស័យ ECO ឆ្នាំ ២០២៥ ក្នុងនោះ សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការ
បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ថាមពល ហេដ្ឋារចនាសម្ព័ន្ធ
និងទេសចរណ៍។ សេចក្តីថ្លែងការណ៍បានលើកច្បាស់ថា៖ បណ្ដាប្រទេសជា
សមាជិកនឹងពិនិត្យមើលការបង្កើតទីផ្សារអគ្គីសនីតំបន់ដោយមានការផ្សា
ភ្ជាប់ បណ្តាញអគ្គីសនីធំបំផុតក្នុងតំបន់។ ឯកសារនេះក៏បានដាស់តឿនការ
បង្កើនកិច្ច សហប្រតិបត្តិការក្នុងតំបន់លើវិស័យថាមពលផងដែរ។ តំណាង
នៃប្រទេសជា សមាជិក  ECO ចំនួន ១០ (រួមមាន ប៉ាគីស្ថាន អាប់ហ្គានីស្ថាន
 កាហ្សាក់ស្ថាន ។ល។) និងចិនបានចូលរួមសន្និសីទកំពូលលើកនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ