សន្និសីទកំពូល SCO បើកនៅតាហ្ស៊ីគីស្តង់

(VOVworld) - នាថ្ងៃទី១១ កញ្ញា សន្និសីទកំពូលអង្គការសហប្រតិបតិ្តការ Shanghai
(SCO) បានបើកនៅរដ្ឋធានី Dushanbe ប្រទេសតាហ្ស៊ីគីស្តង់ ដោយមានការចូលរួម
របស់ថ្នាក់ដឹកនាំបណ្ដាប្រទេសកាហ្សាក់ស្តង់ គីហ្ស៊ីស្តង់ ចិន រុស្ស៊ី តាហ្ស៊ីគីស្តង់
អ៊ុយប៊េរគីស្តង់ប្រមុខដឹកនាំនិងដំណាងប្រទេសសង្កេតការណ៍នានា។

សន្និសីទកំពូល SCO បើកនៅតាហ្ស៊ីគីស្តង់ - ảnh 1
(រូបថត៖AFP)


សន្និសីទលើកនេះ នឹងប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើឯកសារសំខាន់ជា​ច្រើន និងចេញសេចក្ដីថ្លែងការណ៍រួម Dushanbe។បណ្ដាថ្នាក់ដឹកនាំ ក៏នឹងពិភាគ្សាអំពី
បញ្ហាអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងសុក្រិតសកម្មភាព
SCO ផ្លាស់ប្ដូរមតិអំពីស្ថានភាពនៅតំបន់និងលើពិភពលោកដូចជា អ៊ុយក្រែន
អាហ្គានីស្ថាន។បណ្ដាប្រទេសជាសមាជិករបស់ SCO បានអះអាងថាត្រៀមខ្លួន
ជាស្រេចបង្កើនការតស៊ូប្រឆាំងលទ្ធិភេរវកម្មនិយម  ការជូញដូរគ្រឿងញៀន បទ
ល្មើសមានការចាត់តាំងឆ្លងដែន និងហានីភ័យផ្សេងនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ